​ចូល​ឆ្នាំ​ចិន​​ មនុស្ស​ជា​ច្រើន​រីករាយ​ការ​ជួបជុំ​គ្រួសារ​ ស្រាប់តែ លោក គួច ចំរើន ពោលពាក្យថា…

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៃ​សន្ទុះ​ប្រជាពលរដ្ឋ​កម្ពុជា ​ធ្វើ​ការ​សែន​ចូល​ឆ្នាំចិន វៀតណាម មាន​ការ​កើន​ឡើង​ជា​លំដាប់ រហូត​ផ្ទុះ​ការ​វែកញែក​ពេញ​បណ្ដាញ​សង្គម ក្នុង​នោះ​មានពាក្យមួយលើកឡើងថា កាលនៅក្រខ្មែរ ដល់មានកើតចិន ជាដើម។

ងាកមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចូលឆ្នាំចិននោះ បានដឹកនាំក្រុមការងារ ចុះទៅមណ្ឌលកុមារកំព្រាមួយកន្លែងនៅខេត្តព្រះសីហនុ ដើម្បីសួរសុទុក្ខ និងចែកអាហារដល់ពួកគេបានញុំាឆ្ងាញ់​ពិសារ​នោះ។

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ លោក គួច ចំរើន បានដាក់Captionយ៉ាងចាក់ដោតថា «ចូលឆ្នាំចិនសោះ​ អស់លោកអ្នក​ រីករាយការជួបជុំគ្រួសារ​ តែខ្ញុំជាកុមារកំព្រា​ ស្ងាត់ច្រៀបនៅក្នុងមណ្ឌល។ តោះក្មួយៗ​ ទៅញាំ​ Burger King ម្ដង​ ។
(មណ្ឌលកុមារកំព្រាព្រះសីហនុ)»។

តាមរយៈនេះ មានការលើកឡើងសរសើរលោក គួច ចំរើនថា «រំភើបចង់ស្រក់ទឹកភ្នែក នឹកកាលនៅស្រុកមិនដែលស្គាល់ជាតិហាងទេ ក្មេងៗកំព្រាមានសំណាង, បានបុណ្យណាស់លោកពូ អភិបាល ចូលរួមអំពើល្អ, ឯកឧត្ដមពិតជាមានទឺកចិត្ដល្អប្រពៃណាស់, នេះគឺជាគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបានក្នុងភាពជាអ្នកដឹកនាំ។»៕

Related posts

Leave a Comment