ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោក ណុំ ចាន់រតនៈ ហៅសង្ហា ជាមិត្តជិតស្និទ្ធបំផុត របស់តារាចម្រៀងរ៉េប លោក ម៉ាន់ វណ្ណដា។ តែដោយសារតែបង្កកំហុសដោយអចេតនា ធ្វើឲ្យបទចម្រៀងរបស់វណ្ណដា ត្រូវបានបែកធ្លាយ លោកក៏សម្រេចលាឈប់ពីផលិតកម្មបារមី ផ្លាស់មកGalaxy Navatraវិញ។
មុននឹងចាកចេញពីតារាចម្រៀង វណ្ណដា នោះ សង្ហា បានបន្សល់ទុកនូវស្នាដៃល្បីជាច្រើន ដែលនេះមានន័យថា លោកកំពុងតែជោគជ័យខ្លាំងលើវិថីសិល្បៈ។ ចំពោះការចូលមកកាន់ផលិតកម្មថ្មីនេះទៀតសោត ក៏កាន់តែធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់លោកល្បីល្បាញថែមមួយកម្រិតទៀតផងដែរ។
ទោះយ៉ាងណា មុននឹងក្លាយជាតារាចម្រៀង និងអ្នកនិពន្ធដ៏ជោគជ័យមួយរូបនោះ លោក សង្ហា ធ្លាប់បានចូលរួមប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រហូតកាលទី១ កាលពីឆ្នាំ២០១៥ ដោយមិនទទួលបានជោគជ័យនោះឡើយ ហើយថែមទាំងមានការសម្រក់ទឹកភ្នែកនៅពេលនោះថែមទៀតផង។
ដោយក្ដីស្រឡាញ់លើវិថីមួយនេះ សង្ហា មិនបានបោះបង់ក្ដីសង្ឃឹមរបស់ខ្លួននោះឡើយ ដោយបន្តពុះពារដើរលើវិថីមួយនេះ រហូតចាប់ដៃជាមួយតារាចម្រៀង វណ្ណដា ក្លាយជាសិល្បករវ័យក្មេង ទទួលបានប្រជាប្រិយភាពខ្លាំងទាំងផ្នែកចម្រៀង និងតែងនិពន្ធ។ បច្ចុប្បន្នលោកឈរជើងនៅផលិតកម្មGalaxa Navtaraមានឱកាសតែងនិពន្ធឲ្យតារាចម្រៀងល្បីៗលំដាប់ប្រទេសថែមទៀតផង៕ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖