ក្រោយពីផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយអ្នកនាង ដេត ម៉ាលីណា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ហើយរក្សាខ្លួនឲ្យនៅទំនេរជាង១ឆ្នាំមកនោះ, លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ស្ថិតក្នុងវ័យ១៨ឆ្នាំ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។
មុនលែងគ្នា, ចំណងអាពាហ៍ពិពាហ៍របស់លោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បន្សល់ទុកនូវកូនប្រុសស្រីចំនួន៣នាក់ រួមមាន ១.ឈ្មោះ ឌួង គីមវិសាល ហៅឌុប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។
កន្លងមក លោក ឌួង ឆាយ ធ្លាប់លើកឡើងពាក់ព័ន្ធនឹងកូនៗរបស់ខ្លួនថា «ក្មេងៗធំលឿនណាស់ កូនខ្ញុំគឺខ្ញុំពរបីរហូត ទោះគាត់ទារដើរពេលខ្លះក៏ខ្ញុំពរដែរបន្តិចទៀតកូនៗធំយើងនឹងឈប់បានពរ ទោះបីចង់ពរក៏គេមិនអោយពរទៀតដែរ ដល់ពេលពួកគេចង់ដើរ ចង់រត់ដោយខ្លួនឯង ចេះអៀនខ្មាស់ និងមានមិត្តភ័ក្តមិនសូវមានពេលវេលាជាមួយយើងទេ។ ប៉ុន្តែកូនៗខ្ញុំវិញ ខ្ញុំចាប់ពរដល់ចាស់»។
បន្ថែមលើនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក្នុងពេលោក និងអនាគតភរិយា នាំកូនៗដើរលេងនោះ ក៏ថតរូបបង្ហោះ១សន្លឹកជាមួយគ្នា ហើយពោលពាក្យថា «រីករាយថ្ងៃចុងសប្តាហ៍ណាពូមីងបងប្អូនទាំងអស់គ្នា។ ចំណាយពេលវេលាជាមួយកូនៗអោយបានច្រើនណា។ ក្មេងៗឆាប់ធំលឿនណាស់ តិចទៀតពួកគាត់មានមិត្តភ័ក្ត និងទៅរៀនសាលាឆ្ងាយៗអស់ហើយ។
ឌួង ឆាយ»។
ដោយឡែក ក្នុងឱកាសចូលឆ្នាំចិននេះ , លោក ឌួង ឆាយ បាននាំអនាគតភរិយា និងកូនៗដើរលេងនៅកោះបង្កើតស្នាមញញឹម ហើយសួរអ្នកគាំទ្រថា «ទាយលេងមើលពូមីងបងប្អូនតើខ្ញុំនាំកូនៗចាប់អ្វីនៅលើកោះបង្កើតស្នាមញញឹម និងអនុស្សារីយ៍ជាមួយកូនៗអោយបានច្រើន។ ពីព្រោះពួកគាត់ធំលូតលាស់លឿនណាស់ តិចទៀតទៅជាមួយមិត្តភ័ក្ត និងទៅរៀនក្រៅប្រទេសឌួង ឆាយ ឌួង ឆាយ»។
ក្រោយមក លោក ឌួង ឆាយ បានបង្ហោះរូបថតអូនភឺល គេងកើយលើអនាគតភរិយារបស់ខ្លួន អមដោយសារបញ្ជាក់យ៉ាងខ្លីថា «អោយតែបានគេងនៅលើមីងគេ គេងកន្លែងណាក៏បាន។
ឌួង ឆាយយ»៕