គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ, ក្រោយពេលពេលនាំកូនៗដើរលេងក្រៅប្រទេស ហើយទទួលបានការខកចិត្តជាទម្ងន់ជាមួយក្រុមហ៊ុនទេសចរណ៍មួយនោះ, អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតថ្ងៃឆ្លងឆ្នាំ ហើយរៀបរាប់ទាំងទឹកភ្នែកថា «បើកមើលរូបថតកូននៅព្រំដែនម៉ាឡេស៊ីស្រក់ទឹកភ្នែក បងប្អូនដឹងទេយប់ថ្ងៃទី31 វេលាម៉ោង 12 ដែលជាថ្ងៃឆ្លងឆ្នាំក្មេងម្នាក់នេះ បានសួរខ្ញុំថា ម៉ាក់ៗពេលណាបានគេបាញ់កាំជ្រួច?
គាត់សួរមកកាន់ខ្ញុំទាំងមុខគាត់ស្ងួតហើយភ្នែកសម្លឹងមើលទៅមេឃរហូត ទឹកភ្នែកខ្ញុំក៏ចាប់ផ្ដើមស្រក់ហើយលួងកូនវិញថាមិនមានការបាញ់កាំជ្រួចអីទេកូន ម៉ាក់ច្រឡំថ្ងៃហើយ ហើយគាត់សួរខ្ញុំទៀតថាចុះថ្ងៃណាបានគេបាញ់កាំជ្រួចម៉ាក់?អូនចង់មើលកាំជ្រួចព្រោះម៉ាក់ប្រាប់អូនថាថ្ងៃខោនដោនសប្បាយណាស់ អូនចង់ឃើញម៉ាក់
ខ្ញុំក៏បានប្រាប់ទៅគាត់វិញថាប្រហែលជាអាទិត្យក្រោយកូនបានគេបាញ់ មិនហ៊ានប្រាប់កូនតូចថាខ្លួនឯងចាញ់បោកគេទេព្រោះគាត់មិនទាន់យល់ បងប្អូនដឹងទេថាអារម្មណ៍របស់ម្ដាយនៅពេលដែលចង់ឃើញស្នាមញញឹមរបស់កូនៗប្រែមកទៅជាស្នាមក្រៀមក្រំរបស់កូនៗដែលសំលឹងមើលទៅមេឃរហូតនោះ ថាវាឈឺចាប់ប៉ុណ្ណា? មានតែអ្នកដែលធ្លាប់ជាម្ដាយឪពុកគេទេដែលយល់ពីអារម្មណ៍មួយនេះ? ពួកខ្ញុំកម្រមានពេលវេលាបានជួបជុំគ្នាណាស់
ហើយពេលវេលានេះគឺជាពេលវេលាដ៏សំខាន់សម្រាប់គ្រួសាររបស់ពួកខ្ញុំ។ពួកយើងថ្វីត្បិតតែជាម្ដាយនិងកូនមែនប៉ុន្តែកម្រមានពេលជួបជុំកម្រមានពេលសប្បាយជាមួយគ្នាដូចក្រុមគ្រួសារផ្សេងៗណាស់ ហេតុអីខ្ញុំគ្រាន់តែបំពេញក្តីសុខឱ្យកូនខ្លួនឯងក៏ខ្ញុំមិនមានលទ្ធភាពគ្រប់គ្រាន់ខ្ញុំមានការឈឺចាប់ខ្លាំងណាស់ ភាពឈឺចាប់និងកាមើលងាយទាំងនេះខ្ញុំមិនអាចបំភ្លេចបានឡើយ ពេលដែលខ្ញុំមើលរូបភាពនេះពេលណាក៏ខ្ញុំស្រក់ទឹកភ្នែកដែរ
អូនប៊ីមិនដែលនៅមិនទាន់គេងដល់ម៉ោង១២យប់ទេតែយប់នោះគាត់នៅរង់ចាំមើលកាំជ្រួចរហូត ទម្រាំគាត់គេងម៉ោងជាង3ភ្លឺ មិនអាចបំភ្លេចបានទេ ការមើលងាយការមិនផ្តល់តម្លៃពីសេវាកម្មរបស់ក្រុមហ៊ុនទេសចរណ៍ 2 World Travel ត្រូវតែមានយុត្តិធម៌សម្រាប់រូបខ្ញុំនិងកូនៗ ពីតុលាការ
(ការឈឺចាប់និងការមើលងាយដែលមិនអាចបំភ្លេចបាន)»។
ទោះយ៉ាងណាងក្នុងឱកាសឆ្នាំចូលឆ្នាំចិននោះ អ្នកស្រី ទ្រី ដាណា នាំៗកូនៗដើរលេងកម្សាន្តម្ដងទៀត ហើយឲ្យពួកគេ មើលកាំជ្រួច បានសម្រេចហើយ។ បង្ហោះភ្ជាប់ជាមួយរូបថតមើលកាំជ្រួចជាមួយកូនៗជាច្រើនសន្លឹក នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ អ្នកស្រី ទ្រី ដាណា បានពោលពាក្យយ៉ាងខ្លីថា «ខ្ញុំបានបំពេញក្តីសុខអោយកូនៗខ្ញុំហើយ យេសៗ»៕