កាលពីពេលថ្មីៗកន្លងទៅនេះ, កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនាងបានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាច្រើនសន្លឹកជាមួយគូស្នេហ៍ ហើយបញ្ជាក់ពីការទទួលបានលុយ១០ខេ ពេលសាងស្នេហ៍ជាមួយគ្នា៤ខែនោះ។
បង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយគ្នាជាច្រើនសន្លឹក ជាមួយបាច់លុយយ៉ាងធំ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ, អូនម៉ី បានប្រាប់ដូច្នេះថា «Happy anniversary 4months 17.01.23 យប់មិញរវល់ភ្លេចផុស អរគុណផ្កាដ៏មានតម្លៃមួយនេះ 10k I love u @royce_hy谢谢你的爱老公 »។
ក្រោយពីផុសបែបនេះ ស្រាប់តែនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ តារាសម្ដែង អាណារ៉ូស បានបង្ហោះសារថា «១ម៉ឺនសោះអួតនោះអួត សង្សារខ្ញុំស្រលាញ់ខ្ញុំមិនដែលបានប៉ះពាល់ខ្ញុំផង ស្រលាញ់ខ្ញុំ៤ឆ្នាំតិចថាបានប៉ះពាល់ខ្លួនខ្ញុំហើយអោយតម្លៃខ្ញុំណាស់
ហើយមិនដែលប៉ះពាល់ខ្ញុំទេ សំខាន់ជនជាតិស៊ីឌូណេស៊ីនៅកំលោះ ហើយអាយុប្អូនខ្ញុំ១ឆ្នាំហើយចេះច្រើនភាសា ហើយអោយលុយ១០ម៉ឺនដុល្លារជាង ខ្ញុំមិនដែលអួតផង មិនដឹងអួតដើម្បីអី ផង ព្រោះខ្លាចអួតចុះអួតឡើងអត់បានរៀបការមួយគ្នាខ្មាសគេពេញភូមិ ចឹងprivate វាល្អជាង
ស្រលាញ់ខ្ញុំ៤ឆ្នាំចំណាយជិត20ម៉ឺនដុល្លារ តែដោយសារខ្ញុំកញ្ជើធ្លុះខ្លួនឯងទេ ចាយលុយមិនចេះគិត ,,,,,គេក៏សុំខ្ញុំបែក អនិច្ចាចិត្តអើយមនុស្សប្រុសណា ដែលស្រលាញ់ខ្ញុំស្មោះដឹងតែចង្រៃហើយខ្ញុំបំផ្លាញទាល់តែខ្ទេច ……………………………….. តែក៏អរគុណសម្រាប់៤ឆ្នាំកន្លងទៅ………Alex salim»៕