លោកអ្នក បានជ្រាបរួចមកហើយថា មុននឹងចែកផ្លូវគ្នា ចំណងអាពាហ៍ពិពាហ៍របស់អ្នកស្រី ទ្រី ដាណា និង ពូម៉ៅ បានបន្សល់ទុកនូវកូនប្រុសម្នាក់ ជាដំណក់ឈាមរួមគ្នា ឈ្មោះអូនប៊ី ហើយបច្ចុប្បន្ន កំពុងរស់នៅជាមួយអ្នកស្រី ទ្រី ដាណា។
ជារឿយៗគេសង្កេតឃើញថា ពូម៉ៅ តែងតែបង្ហាញក្ដីនឹករំលឹកចំពោះកូនរបស់ខ្លួន រហូតមានការសួរនាំពីអ្នកគាំទ្រ លោកធ្លាប់ប្រាប់ថា លោកឧស្សាហ៍ជិះទៅលួ,ចមើលកូនផងដែរ។ ពាក់ព័ន្ធរឿងកូននេះ អ្នកស្រី ទ្រី ដាណា ក៏ធ្លាប់និយាយផងដែរ។
ជាក់ស្ដែងកន្លងមក ពេល អ្នកស្រីឡាយវីដេអូ ញុំាបាយ និងលក់ផលិតផលកន្លងមក ស្រាប់តែមាន មតិលើកឡើងថា «មើលទៅបងស្រីសប្បាយចិត្តរហូត តែពូម៉ៅ ពិបាកចិត្ត»។ ជាការឆ្លើយតបអ្នកស្រី ទ្រី ដាណា បញ្ជាក់ថា ធម្មតា ខ្លួនឡាយលក់ផលិតផល តែងតែសប្បាយអញ្ចឹងហើយ
មិនមែនមកឡាយយំឲ្យគេជួយទិញអីវ៉ាន់អីណា ហើយអ្វី ដែលសំខាន់ខ្លួនដឹកនាំបងប្អូនជាច្រើននៅក្នុងដៃ អញ្ចឹងខ្លួនត្រូវតែរឹងមាំ ហើយខ្លួនមិនបានហាមឃាត់ពូម៉ៅ មិនឲ្យជួបកូនឯណា ចង់ជួបកូនស្នើទៅ។
ដោយឡែក ក្នុងឱកាសចូលឆ្នាំចិននេះ អ្នកស្រី ទ្រី ដាណា បាននាំៗកូនទៅដើរលេងកម្សាន្តមើលទៅពិតជារីករាយខ្លាំងណាស់ ពិសេសបានសម្រេចបំណងកូនៗនាំពួកគេ បានមើលកាំជ្រួចនោះ។
ងាកមកពូម៉ៅ វិញ ចូលឆ្នាំចិន បានត្រឹមបង្ហោះរូបថតអ្នកម្ដាយជាមួយកូនប្រុសកាលនៅតូច ធ្វើឲ្យគ្រប់គ្នាចូលទៅខំមិនប្រាប់លោកឲ្យលោកយកកូនមកលេង ក្នុងនោះមានការលើកឡើងថា «នឹកកូនហើយបង»។ ជាការឆ្លើយតបពូម៉ៅ បញ្ជាក់ថា «កូនអ្នកណាមិននឹក នឹកគ្រប់ដង្ហើមចេញចូល»។
បន្ថែមលើនេះ អ្វី ដែលកាន់តែគួរឲ្យអាណិតពូម៉ៅនោះ ចូលឆ្នាំចិន គេជួបជុំគ្រួសារ សប្បាយរីករាយ, ពូម៉ៅ ចូលឆ្នាំចិនកំដរម្ដាយនៅពេទ្យ។ ទោះយ៉ាងណា ពូម៉ៅ មិនបានបញ្ជាក់ថា ម្ដាយរបស់លោកឈឺអ្វីនោះទេ ខណៈអ្នកគាំទ្របានជូនពរឲ្យម្ដាយរបស់លោក បានជាសះស្បើយគ្រប់គ្នានោះ៕