ដេននី ក្វាន់ ជាអតីតតារាសម្ដែងមួយរូប ដែលនិយមស្លៀកពាក់បែកស៊ិ,,ចស៊ី ទទួលការរងការរិះ,,គន់ជាច្រើន កាលពីប៉ុន្មានឆ្នាំមុន រហូតដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្អាកសកម្មភាពសម្ដែងរបស់នាងរយៈពេល១ឆ្នាំថែមទៀតផង។
ទោះយ៉ាងណា ដេននី ក្វាន់ មិនបារម្ភពីជីវភាពនោះឡើយ ដោយនាងចាប់ផ្ដើមប្រកបរបររកស៊ីលក់តាមអនឡាញ ហើយការងាររបស់នាងទៀតសោត ចេះតែដាក់ចុះដុះឡើង រីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ ធ្វើឲ្យជីវភាពកាន់តែប្រសើររហូតពង្រីកមុខរបរថែម។
បន្ថែមលើនេះ ពេលកំពុងកាប់កបលើមុខជំនួញនោះ ដេននី ក្វាន់ បានសកម្មនឹងការងារមនុស្សធម៌ ព្រមទាំងស្លៀកពាក់រម្យទម ធ្វើឲ្យមហាជន កែប្រែពីការមិនចូលចិត្ត មកចូលចិត្តនាង រហូតដល់ធ្វើឲ្យនាងមានអ្នកតាមដានលើបណ្ដាញសង្គមជាង១លានឯណោះរហូតមកដល់ពេលនេះ។
ងាកមកអ្នកនាង ចោម ច័ន្ទ ដែលត្រូវជាបង ដេននី ក្វាន់ វិញ កន្លងមក បានយកតុក្កតា ធ្វើជាប្ដី តែក្រោយមកស្រាប់តែឃើញនាង បានបង្ហាញមុខស្វាមីរបស់ខ្លួនជាជនជាតិអារ៉ាប់ ដ៏សង្ហាមួយរូប ធ្វើឲ្យអ្នកគាំទ្រឃើញហើយសរសើរមិនដាច់ពីមាត់នោះទេ។ ចោម ច័ន្ទ ដំបូងឡើយ ត្រូវបានគេដឹងថា ជាម្ដាយរបស់ «ល្អហួស» តែបច្ចុប្បន្ន ត្រូវបានអ្នកនាង ដេននី ក្វាន់ អះអាងថា ជាកូនបង្កើតរបស់ខ្លួននោះ។
មួយរយៈចុងក្រោយនេះ ពួកគេ ២នាក់បងប្អូន កំពុងតែសកម្មទៅនឹងការងារមនុស្សធម៌ដូចគ្នា។ ជាក់ស្ដែង ប៉ុន្មានថ្ងៃមុន ដេននី ក្វាន់ ទើបតែចែកអំណោយដល់ចាស់ៗជាច្រើនគ្រួសារនោះ ពេលនេះ នាង បាននាំ ល្អហួស យកសម្ភារៈសិក្សា ទៅចែកជូនសិស្សានុសិស្សថែមទៀតផង។
បង្ហោះភ្ជាប់ជាមួយសកម្មភាពចែកសម្ភារៈសិក្សាជាច្រើនសន្លឹកនៅថ្ងៃទី២៣ ខែមករា, ដេននី ក្វាន់ បានរៀបរាប់ថា «ម្សិលមិញថ្ងៃទី 22.01.2023 នាងខ្ញុំនឹងកូនស្រី បានយកសម្ភារៈសិក្សាយកទៅជូនសិស្សានុសិស្ស នៅ សាលាបឋម ភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួនសិស្ស540នាក់ ពេលទៅដល់នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេល ដែលបានឃើញស្នាមញញឹមរបស់ក្មេងៗគ្រប់ៗគ្នាឃើញរូបភាពបែបនឹងនឹកដល់ខ្លួនឯងកាលពីវ័យកុមារណាស់ តើបងប្អូនចង់អោយនាងខ្ញុំបន្តចុះទៅសាលាណាទៀតអាចប្រាប់មក នាងខ្ញុំនឹងបន្តទៅតាមសាលាដែលខ្វះខាតផ្សេងៗទៀត»។
ដោយឡែក អ្នកនាង ចោម ច័ន្ទ វិញ នៅថ្ងៃដដែលនោះ ក៏បាននាំដេននី ក្វាន់ ជាមួយប្ដីអារ៉ាប់របស់ខ្លួន យកអំណោយជូនដល់ប្អូនស្រីពិការដៃជើងម្នាក់។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ចោម ច័ន្ទ បានរៀបរាប់ថា «កាលពីម្សិលមិញនាងខ្ញុំបានយកជំនួយទៅជួយបងប្អូនស្រីដែរគាត់ពិការដៃជើង តិចច្រើនមិនសំខាន់ សំខាន់មានទឹកចិត្តអំពើល្អមិនសាបសូន្យ»៕ សូមទស្សនាវីដេអូខាងក្រោម ៖