បុណ្យចូលឆ្នាំប្រពៃណីចិន ជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិន ដែលអាក់ខានឡើយ។ នៅឆ្នាំ២០២៣នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃសៅរ៍ ទី២១ ខែមករា។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី២២, ២៣ និង២៤ ខែមករា ឆ្នាំ២០២៣។
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ គេសង្កេតឃើញ ទាំងខ្មែរ ទាំងចិន សែនស្ទើរតែគ្រប់ផ្ទះ រហូតធ្វើឲ្យមានការវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុក។ ក្នុងនោះ លោកផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បី ក៏មានការរៀបចំសែនចូលឆ្នាំចិននេះផងដែរ។
ក្រោយពីឃើញលោកផែង វណ្ណៈ បង្ហោះរូបថតសែននៅក្នុងផ្ទះដ៏ស្ដុកស្ដម្ភនោះ ស្រាប់តែមានមតិមួយលើកឡើងថា «មិនដឹងថាទៅលុតជង្គង់ សម្ដែងធ្វើជាសែន នៅផ្ទះឧកញ៉ាណាម្នាក់ឡើយ ឬគេហៅទឹកស៊ីផឹកពេលសែន ក៏ថតយកប៉េ ព្រោះចូលចិត្តការពារគ្នាគេ។ តាមពិតពីមុនមកមិនដែលឃើញសែនស្អីទេ។ មនុស្សរស់ដោយសារយកមុខ។ អម្បាញ់មិញ ខ្ញុំផុសម្ដងរួចហើយ បន្ទាប់មកខ្ញុំលុបចោល តែមានហ្វែនរបស់គាត់ចូលមកឆាតជេរ បងណាក់ផុសម្ដងទៀត»។
ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកផែង វណ្ណៈ បានបង្ហោះស្ក្រីនសតខាងលើ និងផ្ទះដ៏វិឡាររបស់ខ្លួន នៅថ្ងៃទី២៣ ខែមករា ហើយលើកឡើងថា «តាមពិតខ្ញុំមានកំហុសពេលសង់ផ្ទះហើយ អត់ អញ្ជើញវាចូលរួម អញ្ចឹងបានវាខឹងសរសេរ ព័ត៌មាន ខ្ញុំសំដែងសែននៅផ្ទះឧកញ៉ាណាអញ្ចឹងទៅ ។
ផ្ទះនេះ មិនមែនផ្ទះឧកញ៉ាណាទេ គឺ ផ្ទះផែង វណ្ណៈ បើមិនដឹងប្រាប់អោយដឹង។ ចុងឆ្នាំនេះត្រូវរៀបចំសង់ផ្ទះថ្មីមួយទៀតនៅមណ្ឌលគិរី ទុកទៅលេងម្ដងម្កាលពេលឈប់សម្រាក។ ( ឆ្កែចេះតែព្រុសមនុស្សចេះតែដើរ )»៕