រំភើបជំនួស! ឃើញ​ខ្ញុង​លំបាក ​កូន​ប្រុស​សុំ​នាង​ទៅ​បួស​ដើម្បី​សង​គុណ, ខ្ញុង​អរ​ចង់​លស់ព្រលឹង​ ក៏​ពោល​ពាក្យ​ថា ម៉ែ​រក​និយាយ​អ្វី…

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា ពេល​នេះ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ អ្នកនាង​ខ្ញុង បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​ការ​ប្រកប​មុខរបរ​អនឡាញ និង​ការងារ​សិល្បៈ ដើម្បី​យក​លុយ​ទៅ​ដោះ​បំ​,,​ណុល​រហូតដល់​ទៅ​ជិត​៦០​ម៉ឺន​ដុល្លារ​នោះ។

ទោះជាខិតខំយ៉ាងណា ក៏អ្នកនាងខ្ញុង មិនទាន់​ស្រាកស្រាន្ត​ពី​បំណុល​ដ៏ច្រើននេះបានឡើយ ហើយជារឿយៗ គេឃើញ អ្នកនាង ខ្ញុង ឧស្សាហ៍ បង្ហូរ​ទឹកភ្នែក​ខ្លាំង​ណាស់។ ជាក់ស្ដែងថ្មីៗនេះ អ្នកនាងខ្ញុង បានបន្តឡាយបង្ហូរទឹកភ្នែកទម្លាយរឿងលំបាកជាច្រើន ធ្វើឲ្យអ្នកខ្លះអាណិត អ្នកខ្លះទៀតក៏​សើចចំអក។

ក្រោយពីឡាយបង្ហូរទឹកភ្នែករួចមក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ អ្នកនាងខ្ញុង បានបង្ហាញពីអារម្មណ៍​អរ​ចង់​លស់ព្រលឹង​ ខណៈកូនប្រុសអាយុ១៦ឆ្នាំរបស់ខ្លួនជាមួយប្ដីមុន យល់​ពី​ទុក្ខ​​លំបាករបស់​អ្នកនាង​ សម្រេចសុំ​អ្នកនាង​ទៅបួសដើម្បីធ្វើការសងគុណនោះ។

អ្នកនាងខ្ញុង បានបង្ហោះសាររៀបរាប់បង្ហាញអារម្មណ៍ដូច្នេះថា «មានកូនប្រុសអាយុ 16 ឆ្នាំម្នាក់ សុខៗស្រាប់តែកូនសុំម្តាយទៅបួស, សួរនាំទៅថា
មកពីអាណិតម៉ាក់ពេក មួយរយៈនេះឃើញម៉ាក់លំបាកខ្លាំង ចង់សងគុណម៉ាក់ បើជាបងប្អូនតើសប្បាយចិត្តទេអរចង់លស់ព្រលឹងហើយលោកអើយ​អនុមោទនាកូនសម្លាញ់ ​ជាបុណ្យរបស់ម៉ាក់ណាស់
ម៉ែរកនិយាយអ្វីមិនចេញទេហូរទឹកភ្នែកដោយមិនបានដឹងខ្លួន»។

តាមរយៈនេះ អ្នកគាំទ្រ​ចូលទៅខំមិនព្រោងព្រាត ក្នុងនោះ ពួកគេ លើកឡើងថា «ត្រេកអផងបងកុំគិតច្រើនណាស៊ៗបង, កូន​ខ្ញុំ​ក៏​ធ្លាប់​សុំទៅបួសដែរ តែខ្ញុំប្រាប់ចាំធំសិនកូនចាំទៅយំអើយសែនយំព្រោះខ្ញុំនៅឆ្ងាយមិនហ៊ានអោយកូនទៅបួសទេ, ​ល្អខ្លាំងណាស់អូន សូមបំពេញបំណងកូនប្រុសទៅ នេះជាបុណ្យរបស់ប្អូនហើយ»៕

Related posts

Leave a Comment