ស្អាតទាំង២! ថ្ងៃ​ចូល​ឆ្នាំ​ចិន សុខ ស៊ីឡាលីន ដាក់​ប៉ុន្មាន​ប៉ុស្តិ៍​​នេះ ​ជាមួយ​ ហេង ប៊ុនលាភ​ ហើយ​ប្រាប់​ថា…

តារាចម្រៀង​ទ្រនំ​ហង្ស​មាស​កញ្ញា សុខ សីឡា​លីន បច្ចុប្បន្ន កាន់តែ​ទទួល​បាន​ប្រជាប្រិយភាព​ថែម​មួយ​កម្រិត​ទៀត ក្រោយ​បង្ហាញ​ខ្លួន​​​ធ្វើជា​គណៈកម្មការ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤​ ដែល​ទើប​បញ្ចប់​កាលពី​ប៉ុន្មាន​ខែ​មុន។

កន្លងមក ពេល​ជំងឺ​កូ​វីដ​១៩​កំពុង​រីករាយ​ដាល​ខ្លាំង​នៅ​កម្ពុជា​នោះ​, គេ​ប្រទះឃើញ​តារា​ចម្រៀង​រូបនេះ បង្ហោះ​នូវ​រូបភាព​មួយ​សន្លឹក​ដ៏​ស្រស់​ស្អាត មាន​ពាក់​នូវ​របាំង​ការពារ​វីរុស​កូ​វីដ​យ៉ាង​ប្រុងប្រយ័ត្ន​ថែម​ភ្ជាប់​ដោយសារ​ដាស់តឿន​ទៅកាន់​មហាជន ក៏ដូចជា​អ្នកគាំទ្រ​ផងដែរ។

រូបភាព​ស្ថិត​ក្នុង​ឯកសណ្ឋាន​ជា​មន្ត្រីនគរបាល​ចេញ​រាង​ដ៏​ស្រស់​ស្អាត តែ​បង្ហាញ​នូវ​ភាព​រឹងមាំ ជា​ស្ដ្រី​ថ្លៃថ្នូរ​ខ្ពង់ខ្ពស់​នេះ​ដែរ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម ជាពិសេស​អ្នកគាំទ្រ​សរសើរ​ភ្លូកទឹកភ្លូកដី ខណៈ​ធ្លាប់តែ​ឃើញ​នាង​ស្លៀក​សម្លៀក​បំពាក់​សិច​ស៊ី ស៊ីវិល័យ អម​ដោយ​ការ​តុបតែង​មុខ​យ៉ាង​ស្រស់​ស្អាត ពេល​ឡើង​ឆាក​ស្រែកច្រៀង ជូន​ទស្សនិកជន​បាន​កម្សាន្ត​អារម្មណ៍​នោះ​។ តែ​ពេល​ស្លៀក​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​វិញ​គឺ​ស្អាត​ប្លែក​ភ្នែក​មិន​សរសើរ​មិនបាន​តែម្ដង​។​

ម្ចាស់​បទ «​ពេល​លែងមាន​អូន​ក្បែរ​» បាន​ជាប់​ជា​ស្ថាពរ​ក្នុង​ការ​ប្រឡង​ក្របខ័ណ្ឌ​មន្ត្រី​នៃ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ហើយ​មូល​ហេតុ​ ដែល​ចូល​បម្រើ​ជា​មន្ត្រី​នគរបាល​នេះ គឺ​ដោយសារតែ​ចិត្ត​ស្រឡាញ់ និង​ដើម្បី​ស្របតាម​បំណង​របស់​ឪពុកម្ដាយ​របស់​នាង​ផងដែរ​។​

ដោយឡែក នៅក្នុង​​​​​​​ឱកាស​​ចូលឆ្នាំចិននេះ, តារាចម្រៀង សុខ ស៊ីឡាលីន បានបង្ហោះរូបថតប៉ុន្មានក្នុងឯកសណ្ឋានជាប៉ូលិស មានទាំងរូបថតជាមួយលោក ហេង ប៊ុនលាភ ហើយពោលពាក្យថា «ស្រលាញ់ការងារត្រូវទំនួលខុសត្រូវលើការងារ ដែលយើងកំពុងធ្វើ វិន័យនាំមកនូវគុណភាពការងារ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនយើង #គ្រូនគរបាលជាតិ#បណ្ឌិត្យសភានគរបាលកម្ពុជា»។

តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «Police ស្អាតៗ, បាទល្អណាស់អាយដល, ស្អាតហើយសក្ដិសមណាស់អាយដល, បើបានធ្វើការមួយចែ ដឹងល្អមិចទេ បើប៉ូលីសស្អាតៗ ម្លឹងៗ, មើលអត់ចង់ស្គាល់បងស្រី​ ស្អាតណាស់​ ទឹកមុខរឹងមាំ, ស្អាតៗណាស់ក្មួយៗឯកសន្ឋាននេះអុំចូលចិត្ត, បងហេងប៊ុន លាភសង្ហា​ណាស់»៕

Related posts

Leave a Comment