លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាយុវជន បានចុះអនុវត្តវិន័យ នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែន សំពៅលូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ផ្ទុះការវែកញែក និងស្នើកុំឲ្យធ្វើវិធីចាស់គំរឹលបែបនេះតទៅទៀត។
ការវែកញែកនេះ នៅពេលពួកគេឃើញរូបថតជាច្រើនសន្លឹក ដែលវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ធ្វើការបង្ហោះ កាលពីថ្ងៃទី២៣ ខែមករា អមដោយCaptionបញ្ជាក់ថា «ការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូនឹងក្រុមប្រឹក្សាយុវជន…
ថ្ងៃច័ន្ទ ២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី23 ខែមករា ឆ្នាំ2023»។
តាមរយៈរូបថតនេះ អ្នកលេងបណ្ដាញសង្គម បានធ្វើការវែកញែកតាមរយៈការខំមិនថា «លោកគ្រូអ្នកគ្រូ គួរតែឈប់អប់រំមនុស្សតាមក្បួនចាស់គំរឹលនេះតទៅតៀតទៅ លោកគ្រូអ្នកគ្រូដឹងច្បាស់ណាស់ថា ក្នុងសង្គមជាក់ស្ដែក មនុស្សល្អមិនល្អវាមិនអាស្រ័យទៅលើសក់ក្បាលនេះទេ លោកគ្រូអ្នកគ្រូក៏ធ្លាប់ក្មេងដែរ ឥឡូវចាស់ៗធ្វើដល់គ្រូគេទៅហើយ មនុស្សយើងនិយាយគ្នាបាន បង្រៀនគេឲ្យមានសីលធម៌ក្នុងខ្លួន តែភ្លេចថាខ្លួនឯងកំពុងតែប្រព្រឹត្តអំពើគ្មានសីលធម៌ “ដើរកាត់សក់ក្បាលគេ” ។,
តាមមើលរូបភាព ប្អូនៗសុទ្ធតែ សក់ខ្លី ចេញគុម្ពត្រចៀកទាំងអស់ អត់បាំង ឬគ្របទេ ហេតុអ្វី លោកគ្រូ នៅតែឈូសសក់ពួកគាត់ទៀត? កាលជំនាន់ខ្ញុំនៅរៀន 2011 សក់ទាល់តែគ្របត្រចៀកបានគ្រូកាត់ ហើយ កាត់ដោយកន្ត្រៃទេ ច្រឹបបន្តិចៗ។ ខ្ញុំសង្ស័យហ្អា សម័យនេះ សម័យ fb ផង,
សក់ក្បាលលោកគ្រូ ម្នាក់ដែលកាន់ត្រង់ដឺ នោះសក់ដូចស្ទាវ កោតលើកដៃឈូសសក់គេរួច។ លាងគូទអាចម៌ខ្លួនឯងមិនជ្រះផង ខំយកកញ្ចក់ទៅឆ្លុះគ្នាសិស្ស ហើយសិតសក់ទៅបង្រៀនសិស្សរាល់ថ្ងៃអត់ ដែលមើលកញ្ចក់ផងក៏មិនដឹង។ ចេញមកជោខុសទំនង»។
ក្រោយពីមានការរិះគន់ព្រោងព្រាតរួចមក ដល់ស៊ើបមើលទើបដឹងមូលហេតុថា មកពីវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន នៃខេត្តបាត់ដំបង បានតម្រូវឱ្យសិស្សប្រុសចាប់ពីថ្នាក់ទី ១០ ដល់ ១២ កាត់សក់ខ្លីម៉ូតបែបនេះ (ដូចរូបដែលខាងវិទ្យាល័យបានផុសកាលពី២១ ខែធ្នូ ឆ្នាំ២០២២) បើមិនដូច្នេះទេនឹងរងពិន័យ៕