គេនៅចាំបានថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយរៀបការ ពួកគេតែងតែមានជ,ម្លោះជាមួយគ្នាកក្រើកអស់បណ្ដាញសង្គមជាញឹកញាប់ ហើយត្រូវគេគិតថា ពួកគេនឹងមិនអាចជានាឡើងវិញនោះឡើយ។ តែជារឿយៗនៅតែអាចត្រូវគ្នាវិញដដែល។
ជាក់ស្ដែងថ្មីៗនេះ ពូចក់ ត្រូវដេរ៥ថ្នេរដោយសារតែប្រពន្ធប្រើទូរសព្ទវា,យ។ នៅពេលនោះ ពូចក់បញ្ជាក់ថា ខ្លួនបានលះបង់កិត្តិយស ដើម្បីប្ដូរយកការស្រឡាញ់ សុទ្ធចិត្តឲ្យគេប្រមា..ថដូចជាសត្វ។ អញ្ចឹងការលះបង់របស់លោកអស់ហើយ មានតែប៉ុណ្ណឹង ហើយលើកនេះមិនដឹងថាត្រូវលះបង់អីទៀត។
ក្រោយបញ្ជាក់បែបនេះរួចមកស្រាប់តែ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពូចក់បានបង្ហោះរូបថតរំលឹកខួបអាពាហ៍ពិពាហ៍រយៈពេល១ឆ្នាំជាមួយអ្នកនាងផល្លានៅRosewood Phnom Penh. ភ្ជាប់ជាមួយសារថា «(11-11-2021 11-11-2022) One Year Anniversary»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «365ថ្ងៃ វាជាគម្រប់១ឆ្នាំគត់នៃការរៀបការរបស់ពូ»។
បន្ថែមលើនេះ ក្រោយល្បីរឿងបុរសម្នាក់ទៅជួយលើកម៉ូតូគេ ជួបគ្រោះ,,ថ្នាក់ចរា,ចរណ៍ ហើយត្រូវបានលោក សុវណ្ណ រិទ្ធី ស្ដីបន្ទោស ដោយសារសមត្ថកិច្ចមិនទាន់វាស់វែង ធ្វើឲ្យមហាជនចាប់អារម្មណ៍តាមដានរឿងនេះព្រោងព្រាតនោះ ស្រាប់តែនៅថ្ងៃទី២៤ ខែមករា ពូចក់ បានបង្ហោះរូបថត១សន្លឹក បង្ហាញភាពផ្អែមល្ហែមជាមួយភរិយាចេញពីឆ្នេរអូឈើទាល-ខេត្តព្រះសីហនុ ហើយពោលពាក្យយ៉ាងខ្លីថា «សង្សារថ្មី»។
បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «ផុសដើម្បីទ្រទ្រង់ស្ថានការណ៍កុំអោយវឹកវររឿងអ្នកជួយគ្រោះ,,ថ្នាក់ចរា,,ចរណ៍យប់មិញ»។ ដោយឃើញពូចក់ និយាយបែបនេះ ម្នាក់ៗខំមិនតបថា « ពិតជាអេមបស់គេ ជីងចក់, ពូចក់ កំប្លែងសមជាង ពូពាក់មីទៀត, ចេញរឿង៥ថ្នេរវគ្គ២ផងពូកុំអោយស្ងាត់»៕