ជួយ​ស៊ែរ​សម្រេច​បំណង​លោក​តា! លោក​តា​ អាយុ​៨២​ឆ្នាំ​ម្នាក់​ ចង់​ជួប​សម្ដេច​តេជោ​ ដោយ​ផ្ទាល់ ​ដើម្បី​ប្រគល់​…​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ, លោកតា​​​អាយុ៨២ឆ្នាំម្នាក់ ​​បាន​បង្ហាញ​ពី​បំណង ចង់​ជួប​សម្ដេច​តេជោ ដោយផ្ទាល់ ដើម្បីប្រគល់វត្ថុបុរាណមួយ ដែលមានអាយុជាង៣០០ឆ្នាំ ទុក​ជា​វត្ថុអនុស្សាវរីយ៍ អរគុណ​ដល់សម្តេច ដែលបានលះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​បុព្វហេតុជាតិ។

បង្ហោះភ្ជាប់ជាមួយរូបថតលោកតា អមដោយរូបសម្ដេចតេជោ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣, គណនីហ្វេសប៊ុកឈ្មោះ «Sana Meas» បានរៀបរាប់ថា «កុង ទ្រី នៅចោមចៅ ជន្មាយុ 82ឆ្នាំ កុង ចង់ជួបសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីជូនវត្ថុបុរាណមួយ ដែលមានអាយុកាលជិត300ឆ្នាំ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ អរគុណដល់សម្តេច ដែលបានលះបង់​កម្លាំងកាយ​ចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេ​រហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង 40 ឆ្នាំមកនេះ សូមបងប្អូនជួយស៊ែរសម្រេចបំណងលោកតាផង»។

ជុំវិញរឿងនេះ គេមិនដឹងថា សម្ដេចតេជោ បានទទួលជ្រាបហើយ ឬយ៉ាងណានោះទេ។ តែនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ គណនីហ្វេសប៊ុករបស់​ឯកឧត្តម​ ហ៊ុន ម៉ាណែត ដែលត្រូវជាកូន​ប្រុសច្បង​របស់​សម្ដេច បាន​ចែករំលែក(ស៊ែរ) ផុសខាងលើរួចហើយ។

តាមរយៈនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានចែករំលែក​ព្រោងព្រាត និងជូនពរលោកតា ទ្រី ​ បាន​សម្រេច​បំណង​នេះ​ផង​ដែរ។ ជាក់ស្ដែង ពួកគេ បានជូនពរថា «ជូនពរ​លោកតាបានសម្រេចបំណងប្រាថ្នា, សូមអោយកុងបានសម្រេចដូចបំណង, សូម​គោរព​បំពេញ​បំណង​ដល់​លោក​តាផង​នៃ​ជីវិត​ចុង​ក្រោយ​របស់​គាត់»៕​

Related posts