យោងតាមតួលេខចុងក្រោយបង្អស់របស់រដ្ឋាភិបាលបានឲ្យដឹងថា ឥឡូវនេះ ចក្រភពអង់គ្លេសមានចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាខ្ពស់ជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុប។
មានអ្នកស្លាប់ចំនួន២៩,៤២៧នាក់ត្រូវបានកត់ត្រានៅទូទាំងចក្រភពអង់គ្លេសដែលនេះជាតួលេខមួយត្រូវបានរដ្ឋមន្ត្រីការបរទេសលោក Dominic Raab និយាយថាជា “សោកនាដកម្មដ៏ធំមួយ”។
ចំនួនសរុបចុងក្រោយសម្រាប់ប្រទេសអ៊ីតាលីដែលពីមុនមានចំនួនខ្ពស់ជាងគេបំផុតនៅអឺរ៉ុបឥឡូវនេះមានចំនួន២៩,៣១៥នាក់។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងប្រទេសអ៊ីតាលីនិងចក្រភពអង់គ្លេសបានកត់ត្រាតែការស្លាប់របស់មនុស្សដែលបានធ្វើតេស្តវិជ្ជមានប៉ុណ្ណោះ។
ប្រធានស្ថិតិ BBC លោក Robert Cuffe បាននិយាយថា ចក្រភពអង់គ្លេសឈានដល់តួលេខនេះលឿនជាងការរាលដាលរបស់ប្រទេសអ៊ីតាលីទៅទៀត៕