ចេះតែឆ្ងល់ ទិញ​កាបូប​ឲ្យ​ហើយ អនាគត​ភរិយា​ធ្វើ​មុខ​ស្អុយ​ប៉ែ គិត​ចុះ​គិត​ឡើង ទើប​លោក​ ឌួង ឆាយ ​ទម្លាយ​ថា…​​

គេ​នៅ​ចាំ​បាន​ថា លោក ឌួង ឆាយ បាន​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់​ស្អាតម្នាក់ ស្ថិតក្នុងវ័យ១៨ឆ្នាំ​​ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ក្រោយពី​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ​ ជា​បុរស​ពោះម៉ាយ​កូន៣ អស់​រយៈពេល​ជាង​១​ឆ្នាំ​នោះ។

នារី​ដ៏​ស្រស់​ស្អាត​នោះ ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ ហ៊ ម៉ី​លី ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស​សាំង​នៅ​ផ្រ​សា​ចំបក់​ ខេត្ត​តាកែវ ហើយក៏​ជា​កូនលោក​អធិការរង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់​លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង។

ក្រោយ​ភ្ជាប់​ពាក្យ​ពួកគេ សុទ្ធតែ​ពោល​ពាក្យ​សរសើរ​ពី​អនាគត​ភរិយា ស្វាមី រៀង​ៗ​ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង។ ជាក់ស្ដែង ​កាលពីឆ្នាំមុន ​ពេល​កំពុង​ដើរលេង​នៅ​ក្រៅ​ប្រទេស​នោះ ​ លោក ឌួង ឆាយ បាន​ទម្លាយ​សារ​មួយ ដោយ​សរសើរ​អនាគត​ភរិយា​មិន​ដាច់​ពី​មាត់​ថា «​តាំងពី​ស្គាល់​គ្នា​លុយ​អោយ​គាត់​មិនដែល​យក​។ នៅ​ឌូ​បៃ​ ដាក់​លុយ​អារ៉ាប់​អោយ​ក្នុង​កាបូប​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​សម្រាប់​ខ្លួនឯង និង​អ្នកផ្ទះ​គាត់​ក៏​មិន​ទិញ សុខចិត្ត​មក​ទិញ​សំលៀកបំពាក់​សម្រាប់​ខ្ញុំ ទិញ​ទឹកអប់​អោយ​ប្អូនស្រី​ខ្ញុំ និង​កាបូប​អោយ​បងស្រី​ធំ​ខ្ញុំ​វិញ​។

ហើយ​ឆូត​កាត​របស់​គាត់​ពេល​ទិញ​សម្ភារៈ​សម្រាប់​ខ្លួនឯង និង​អ្នកផ្ទះ​គាត់។ អូន​ល្អ​ពេក​ហើយ​ណា សំណាង​ណាស់​សម្រាប់​ខ្ញុំ អរគុណ​អូន ដែល​បាន​ផ្ដល់​ឱកាស​អោយ​បង មិន​ខ្វល់​ពី​អតីត​រ​បស់​បង ឌួង ឆាយ​។​

ដោយឡែក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ លោក បានបង្ហោះរូបថតអនាគតភរិយាអង្គុយរាប់លុយធ្វើមុខស្អុយ អមដោយសាររៀបរាប់ថា «មើលមុខគាត់ក៏ដឹងថា គាត់ស្តាយលុយដែរ គាត់ថាលុយ ២ ដុំដូរបានកាបូបតូចមួយ។ ខ្ញុំថាកាដូអោយគាត់ឆ្នាំថ្មី រវល់ធ្វើជំនួញណាស់មិនសូវមានពេលវេលាដើរលេងទេណាពូមីងបងប្អូន។
ឌួង ឆាយ»។

តាមរយៈនេះ អ្នកគាំទ្រ បានសរសើរសំណាងលោកឌួង ឆាយ ជាមួយនឹងការលើកឡើងថា «គាត់មិនចេះឡូយឆាយដូចអ្នកខ្លះទើបគាត់ស្ដាយលុយពិតជាសំណាងហើយប្អូន, សំណាបយោងដី ស្រ្តីយោងបុរស, ប្អូនស្រីមិនមែនមនុស្សសំភារៈនិយម នៅក្មេងប៉ុន្តែចេះគិតគូរ, សម្រាប់អ្នកមានកាបូបតូចមួយតម្លៃពីរដុំសម្រាប់អ្នកក្ររកមួយជីវិតមិនស្គាល់ពីរដុំនេះផងទើបគាត់ស្តាយ(ដោយការរាប់អាន)»៕

Related posts

Leave a Comment