ភ្ញាក់ផ្អើល! ក្រោយ​ភ្ជាប់​ពាក្យ​, គូ​ដណ្ដឹង​ចេញ​សារ​លើក​ដំបូង ខណៈ​លោក​ ឌួង ឆាយ ប្រាប់​ថា ចង់​ស្វែងរក​ភរិយា​ស្អាត​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ​ថា លោក ឌួង ឆាយ បាន​ភ្ជាប់ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ កាលពីព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​កន្លងទៅ ក្រោយពី​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ​រយៈពេល​ជាង​មួយ​ឆ្នាំ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ដ៏​ស្រស់ស្អាត​នោះ ត្រូវបាន​គេ​ដឹងថា ឈ្មោះ ហ៊ ម៉ី​លី ឆ្នាំនេះ ទើបតែ​មាន​វ័យ​១៨​ឆ្នាំ​ប៉ុណ្ណោះ​។ នាង ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស​សាំង​នៅ​ផ្រ​សា​ចំបក់​ខេត្ដ​តាកែវ ហើយក៏​ជា​កូនលោក​អធិការរង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់​ពាក្យ​រួច​ភ្លាមៗ គេ​មិន​ឃើញ​រូប​នាង ចេញ​សារ ឬ​បង្ហោះ​រូបថត​ជុំវិញ​ពិធី​ភ្ជាប់​ពាក្យ​របស់​ខ្លួន​នោះឡើយ​។ តែ​នៅ​ថ្ងៃ​សៅរ៍​ទី​២៦ ខែ​មីនា នេះ បាន​បង្ហាញ​វត្តមាន​ដើរលេង​កម្សាន្ត​ជាមួយ​លោក ឌួង ឆាយ និង​កូនៗ​របស់​លោក នៅ​ទឹកឈូ ខេត្តកំពត យ៉ាង​ស្និទ្ធស្នាល និង​មាន​ក្ដី​សុខ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​យប់​ថ្ងៃ​ដដែល​នេះ ក៏បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៃ​ពិធី​ភ្ជាប់​ពាក្យ​ខ្លួន ជាមួយ​លោក ឌួង ឆាយ ហើយ​រៀបរាប់​ថា «​ពិធី​ពិសា​​ស្លា​ដក់​កន្សែង​។ ជាដំបូង​ខ្ញុំ​សូម​អរគុណ​ដល់​ម៉ាក់​និង​ប៉ា​ទាំងសងខាង​ជាង​ពិសេស​អ្នក​ម៉ាក់​ក្មេក ​ដែល​​បាន​ធ្វើ​កម្មវិធី​មួយ​នេះ​ឡើង​មក​ដោយ ពោរពេញ​ទៅ​ដោយ​ភាពកក់ក្ដៅ ដែល​មាន​បងប្អូន​ទាំងសងខាង​បានមក​ចូលរួម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​អរគុណ​ដល់​អនាគត​លោក​ស្វាមី​ដែល​បាន​មើល​ថែ​អូន ស្រលាញ់​អូន​ផ្ដល់​ភាព​កក់ក្ដៅ និង​ស្រលាញ់​គ្រួសារ​អូន អូន​នឹង​មើល​ថែ​បង​ដូច​ដែល​បង​បាន​មើល​ថែ​អូន​យ៉ាង​ល្អ​កន្លងមក សូម​អរគុណ​អនាគត​លោក​ស្វាមី​បង​ជា​បុរស​ដ៏​ល្អ​ម្នាក់​សម្រាប់​អូន​។ អូន​សូម​សន្យាថា ​នឹង​ស្រលាញ់មើល​​​ថែ​អ្នក​ម៉ាក់ កូនៗ និង​បង​អោយបាន​ល្អជា​ទីបំផុត។ អរគុណ​បង​ដែល​ចូល​តាម​ប្រពៃណី ដែលច្បាស់លាស់​ជាមួយ​អូន អរគុណ​ខ្លាំង​ណាស់​។​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ លោក ឌួង ឆាយ បាន​ចែករំលែក​សារ​នេះ ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​និយាយថា «​ចង់​ស្វែងរក​ភរិយា​ស្អាត​មិន​ពិបាក​នោះទេ​។ ប៉ុន្តែ​អ្វីដែល​ពិបាក​ជាទីបំផុត​នោះ​គឺ​ត្រូវ​ស្វែងរក​នារី​ដែល​ល្អ​បរិសុទ្ធ ស្អាត​ទាំង​រូប​កាយ ស្អាត​ទាំង​ចិត្ត មានគ្រួសារ​វង្ស​ត្រកូល​ថ្លៃថ្នូរ គោរព​ប្រតិបត្តិ ប្រពៃណី សក្តិ​សមជា​នារី​ខ្មែរ​។​ ឌួង ឆាយ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ លោកឌួង ឆាយ ក៏បានបង្ហោះរូបថត១សន្លឹក ហើយរៀបរាប់យ៉ាងវែងអន្លាយថា «កូនប្រុស​ស្រលាញ់​ច្បាស់លាស់​ គឺ​ហ៊ាន​ចូល​ចែចូវ​តាម​ចាស់ទុំ​គោរព​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​យើង​ ប្រារព្ធ​ពិធី​ពិសា​ស្លា​ដក់​នឹង​កន្សែង​។ សូម​គោរព​អរគុណ​ដល់​អ្នក​ម្តាយ​ ដែល​បាន​ណែនាំ​នារី​ខ្មែរ​ដ៏​ល្អ​ម្នាក់ ​មាន​ពូជពង្សវង្សត្រកូល​ល្អ​ដល់​កូន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អរគុណ​អនាគត​លោក​ឪពុក​ក្មេក និង​អ្នក​ម្តាយក្មេក ដែល​បាន​ផ្តល់ឱកាស​អនុញ្ញាត​ព្រមព្រៀង​ឲ្យ​កូន​ទាំងពីរ​ស្រលាញ់​គ្នា​ និង​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង​។ សូម​អរគុណ​ដល់​អនាគត​ឧ​ត្ត​ម​ភរិយា ដែល​អូន​ព្រម​ស្រលាញ់​ជ្រើសរើស​ទទួលយក​បង​ធ្វើជា​គូជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​គឺ​ក្នុង​ថ្ងៃ ​ដែល​ជីវិត​បង​ឋិត​នៅក្នុង​ភាព​ងងឹត​បាត់បង់​អ្វីៗ​គ្រប់យ៉ាង ជួប​ទុក្ខលំបាក​វេទនា​ជាទីបំផុត អូន​បាន​ចូល​មកជួយ​បំពេញ​អត្ថន័យ​ជីវិត​បង អូន​តែងតែ​ឈរ​កៀក​នៅក្បែរ​ជួយផ្តល់​កម្លាំង​ចិត្ត និង​មិនដែល​ហា​ស្តីបន្ទោស​ដាក់​បង​សូម្បី​តែមួយ​ម៉ាត់​ចំពោះ​នូវ​រាល់​កំហុសឆ្គង​ដែល​បង​តែងមាន​រហូតមក អូន​ព្រម​ទទួលយក​ភាព​ខ្វះខាត​ដោយ​ការជួយ​បំពេញបន្ថែម អូន​ព្រម​ទទួលយក​នូវ​រាល់​អតីតកាល​មិនល្អរ​បស់បង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ ​គឺ​អូន​អាណិត​ស្រលាញ់​ដល់​កូនៗ​ទាំង​៣ របស់​បង​ខ្លាំង​ណាស់​។ បង​សូម​សន្យា​ថា ​នឹង​តបស្នង​ការស្រលាញ់​ដ៏​ស្មោះស្ម័គ្រ​របស់​អូន​មួយ​នេះ និង​ជួយ​មើលថែរក្សា​ផ្តល់​ភាពកក់ក្តៅ​ជូន​អូន ដូចដែល​លោក​ឪពុក​អ្នក​ម្តាយ​អូន​ធ្លាប់​បាន​ថ្នាក់ថ្នម​មើលថែ​ឲ្យ​បានល្អ​ជាទីបំផុត ផ្តល់​កម្លាំងចិត្ត​ជូន​អូន​និង​កសាង​សុភមង្គល​ជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អរគុណ​ពូ​មីង​បងប្អូន​ទាំង​អស់គ្នា​ចំពោះ​ការ​អាណិត​ស្រលាញ់​រាប់អាន និង​អបអរសាទរ​ជូនពរ​។ សូមទោស​ពូ​មីង​បងប្អូន​មិត្ត​ភ័​ក្ត​ជិត​ឆ្ងាយ​ដែល​ខ្ញុំបាទ​មិនបាន​អញ្ជើញ​ដោយសារតែ​ធ្វើ​លក្ខណៈ​គ្រួសារ​តែ 10 តុ​ហើយ​នៅ​ឆ្ងាយ ខ្លាច​រំខាន​លំបាក រង់ចាំ​ពេលវេលា​ចូល​រោងការ​តែម្តង​ណា​បាទ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment