រឿង​គ្រូ​កា ត់​សក់​សិស្ស​នៅ​វិទ្យាល័យ នៅវិទ្យាល័យសំពៅលូន, សម្ដេចតេជោ មានប្រសាសន៍ថា…(មានវីដេអូ)

កាលពី​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ លោក​គ្រូ​ អ្នក​គ្រូ ក្រុម​ប្រឹក្សា​យុវជន​ បាន​ចុះ​អនុវត្ត​វិន័យ​ នៅ​វិទ្យាល័យ​សម្ដេច​តេជោ​ហ៊ុនសែន​ សំពៅ​លូន​ ធ្វើឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ ផ្ទុះ​ការ​វែកញែក​ និង​ស្នើ​កុំឲ្យ​ធ្វើ​វិធី​ចាស់​គំរឹល​បែប​នេះ​ត​ទៅ​ទៀត។

ការ​វែកញែក​នេះ​ នៅ​ពេល​ពួកគេ​ឃើញ​រូបថត​ជាច្រើន​សន្លឹក ដែល​វិទ្យាល័យ​សម្តេចតេជោហ៊ុនសែន សំពៅលូន ធ្វើការបង្ហោះ កាលពីថ្ងៃទី២៣ ខែមករា អមដោយCaptionបញ្ជាក់ថា «ការ​ចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូនឹងក្រុមប្រឹក្សាយុវជន…
ថ្ងៃច័ន្ទ ២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី23 ខែមករា ឆ្នាំ2023»។

ក្រោយពីមានការរិះគន់ជាច្រើននោះ ខាងសាលា ក៏បានធ្វើការបកស្រាយរួចហើយថា នេះជាវិន័យរបស់សាលាមានតាំងពីយូរណាស់មកហើយ ដោយតម្រូវឲ្យសិស្សប្រុសទាំងអស់កាត់សក់ប៉េអឹម។ ចំពោះ​វិន័យនេះ ក៏បានប្រជុំ​ជាមួយ​អាណាព្យាបាល​សិស្សរួចហើយដែរ។

ជុំវិញរឿងនេះផងដែរ ​ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣, សម្ដេចតេជោ បានមានប្រសាសន៍​ថា បើ​សិន​ជា​យើង​ចង់​តម្រូវ​នោះ មិន​ចាំ​បាច់​ទៅ​យក​កន្ត្រៃ​ត្រង់ដឺ ទៅ​ឈូស​គ្នា​កណ្ដាល​ថ្នាក់​អញ្ចឹងទេ។ ​​

សម្ដេច បន្តថា​ កូន​សិស្សរបស់យើង ដូចកូនរបស់យើងអញ្ចឹង ហៅទៅ សក់ហ្នឹងវាមិនទាន់ត្រូវខ្នាតទេ អញ្ចឹងរៀបចំកាត់សក់ឲ្យសិស្សទៅ គង់តែមានត្រង់ដឺដែរនោះ ហើយសក់ហ្នឹង មើលទៅក៏មិនជាសក់វែងអីដែរ សឹងតែសក់គ្រូនោះ វែងជាងសក់សិស្សទៅទៀត។ ​បន្ថែមលើនេះ សម្ដេច បាន​​​ស្នើឲ្យកែប្រែ​ឥរិយាបថ​ពី​ការ​ប្រើ​វិធី​បង្ខំ​បែបនេះ ទៅជាមួយនឹងការអប់រំណែនាំឲ្យសិស្សកាត់វិញ៕


Related posts

Leave a Comment