ក្រោយ​ខ្នះខ្នែង​កន្លះ​ឆ្នាំ, ទីបំផុត លោក ឌួង ឆាយ បានយកកូនប្រុសទី២ មក​រៀន​សាលា​លំដាប់​អភិជន​វិញ​ហើយ​ គឺ​សាលា…

ប្រិយមិត្ត​មួយ​ចំនួន​ធំ បាន​ជ្រាប​រួចមក​ហើយ​ថា ក្រោយពី​ផ្ដាច់​ចំណង​ជា​ប្ដី​ប្រពន្ធ​ជា​ផ្លូវការ​ជាមួយគ្នា​កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២០​នោះ, ​លោក ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា ​ បាន​បន្សល់ទុក​កូនប្រុស​ស្រី​៣​នាក់​ជា​ដំណក់​ឈាម​រួមគ្នា។

កូនប្រុស​ស្រី​ទាំង​៣​នាក់​នេះ​ ​​​​ទី ១.​ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌូប​ មាន​បញ្ហា​ភ្នែក​មិនទាន់​មើល​ឃើញ​ច្បាស់​នៅឡើយ​, កូនប្រុស​ទី​២​ឈ្មោះ ឌួង ម៉ា​ណា​វីត និង​កូនស្រី​ពៅ ឈ្មោះ ឌួង រា​ជនី​គុជ ហៅ អូន​ភឺល។

ដោយសារតែកូនទាំង៣នាក់នេះ, កន្លងមក ​លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ឧស្សាហ៍មានជ,,ម្លោះ​ពាក្យ​សម្ដី​ជាមួយ​គ្នា​ខ្លាំង​ណាស់។ ក្នុងចំណោមបញ្ហាទាំងនោះ ក៏មានការ​ពាក់ព័ន្ធ​ទៅ​នឹង​សាលាកូនរៀនផងដែរ ក្រោយ​ពី​សិទ្ធិ​អំណាច​មេបា​ត្រូវ​ធ្លាក់​លើអ្នកនាង ដេត ម៉ាលីណានោះ។

ជាក់ស្ដែង ពេល​កំពុង​មាន​បញ្ហា​ក្ដៅ​គគុក​កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២​នោះ, លោក ឌួង ឆាយ ធ្លាប់បានលើកឡើងថា
​កូនប្រុសទី២ របស់លោក បានចុះឈ្មោះឲ្យរៀននៅសាលា Northbridge ដល់ពេល លោកប្រគល់អំណាចមេបាឲ្យ បែរជាយកកូនប្រុសទី២ ​ទៅរៀននៅសាលាធម្មតាឆ្ងាយពីផ្ទះ ​ដោយ​​​លោក​មិនអាចសួរនាំ ឬ​ តាមដានការសិក្សា របស់កូនប្រុសទី២នោះ។

ជុំវិញ​បញ្ហា​នេះ ​ក្រោយ​ខ្នះខ្នែង​រយៈពេល​ប្រមាណ​កន្លះ​ឆ្នាំ​នោះ, ​នៅ​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ២០២៣ លោក ឌួង ឆាយ បាន​បង្ហោះ​រូបថត​ជាមួយ​កូនប្រុសទី២រូបនេះ ហើយ​បញ្ជាក់​ពី​លទ្ធផល​ថា «ដូច​ពុកធ្លាប់​និយាយ​ចឹង ទោះ​បី​ត្រូវ​លះបង់ និង​ក្នុង​តម្លៃ​ណា​ក៏ដោយ ក៏​ពុក​ត្រូវ​តែ​យក​កូន​ប្រុស​ពុក​មក​រៀន​សាលា​ល្អ​ចាស់​វិញ​ទាល់​តែ​បាន។

ពុក​សប្បាយ​ចិត្ត​ណាស់​ពេល​ឃើញ​ស្នាម​ញញឹម​កូន​ពេល​បាន​មក​រៀន​សាលា​ចាស់​វិញ​ហើយ​មិត្តភ័ក្ត និងលោកគ្រូអ្នកគ្រូ​រីករាយ​ស្វាគមន៍​ការ​វិល​ត្រលប់​មក​សាលា​រៀន​វិញ​របស់​កូន។ ដរាប​ណា​ពុក​នៅ​មាន​ជីវិត​កូនៗ​ ត្រូវ​តែ​មាន​ក្តី​សង្ឃឹម គ្មាន​ថ្ងៃ​ពុក​អោយ​កូន​ៗ​លំបាក​នោះ​ទេ​ណា។
ឌួង​ឆាយ»។

គួរបញ្ជាក់ថា ​សាលា​លំដាប់​អភិជន Northbridge International Cambodia នេះ​ថា គ្រាន់តែ​ថ្នាក់​ម​ត្តេ​យ្យ​គឺ​ត្រូវ​បង់ថ្លៃ​សិក្សា​ចាប់ពី ៥ ៦២៥ ដុល្លារ​ឡើង​ឯណោះ​ក្នុង​មួយឆ្នាំ​៕​

Related posts