ឪពុករបស់លោកគ្រូ អួន សារ៉ាត់ បានវង្វេងបាត់ខ្លួនរហូតមកដល់ពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ នៅមិនទាន់រកឃើញនៅឡើយ ជាហេតុធ្វើឲ្យរូបលោក និងក្រុមគ្រួសារមានក្ដីបារម្ភជាពន់ពេក។
លោកគ្រូ បានបង្ហោះវីដេអូ និងសារជាបន្តបន្ទាប់បញ្ជាក់ថា «ដំណឹងបន្ទាន់ ជំរាបសួរបងប្អូនទាំងអស់គ្នា ខ្ញុំបាទបានបាត់ឪពុករបស់ខ្ញុំ ឈ្មោះអួនគឹម អាយុ 84 ឆ្នាំ (គាត់មានអាការៈវង្វេង) នៅភូមិរាំងក្រោលឃុំ រាំងកេ សី ស្រុកសង្កែ ខេត្តបាត់ដំបង ដោយការធ្វេសប្រហែសរបស់គ្រួសារខ្ញុំ ធ្វើឲ្យឪពុករបស់ខ្ញុំបានដើរចេញពីផ្ទះដោយវង្វេង មិនដឹងថាទៅទីណា
ពេលនេះកូនចៅកំពុងខ្វាត់ខ្វែង ស្វែងរកគាត់ យើងខ្ញុំនាការព្រួយបារម្ភយ៉ាងខ្លាំង បើសិនបងប្អូនណាបានឃើញសូមមេត្តាជួយផ្ដល់ដំណឹងមកខ្ញុំបាទផង 017300037 ។ សូមអរគុណ។»។
បន្ថែមលើនេះ នៅពាក់កណ្ដាលយប់ថ្ងៃទី២៧ ខែមករា លោកគ្រូ បានបញ្ជាក់ទៀតថា «កណ្ដាលយប់ទៅហើយ ខ្ញុំរកឪពុកមិនទាន់ឃើញទេ
ខ្ញុំបាទអួនសារ៉ាត់ បានបាត់ឪពុកឈ្មោះអួនគឹម អាយុ ៨៤ ឆ្នាំ មានសុភាពវង្វេង ពាក់អាវយឺតពណ៌ប្រផេះ ដៃវែង អាវរងា កាលពីព្រឹកមិញថ្ងៃទី 27 មករា ២០២៣ ម៉ោង 6:00 ព្រឹក
រហូតមកដល់ពេលនេះ កណ្ដាលយប់ទៅហើយ ខ្ញុំនៅរកមិនទាន់ឃើញទេ ប្រសិនបងប្អូនឃើញសូមជួយ តាមរយៈលេខទូរសព្ទ ០១៧៣០០០៣៧ ខ្ញុំបាទ និងក្រុមគ្រួសារកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង…
ប្រសិនបើបងប្អូនបានឃើញអ្នកណា ដែលគាត់វង្វេងសូមថតរូបផ្ញើចូលក្នុងខំមិនផង។ សូមអរគុណ។
សូមបងប្អូនជួយស៊ែរដំណឹងនេះផងសូមអរគុណ»៕