ខ្លាំងបាត់! យូរ​ៗ​ឡើង​មក​ភ្នំ​ពេញ​ម្ដង​ ឪពុក​G-Deivith ដាក់​ម៉ា​អស់​ដៃ, ម្នាក់​ៗ​ចាប់​អារម្មណ៍​ព្រាត ឆ្ងាញ់​ត្រង់​ថា…

នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ តារាចម្រៀង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត បានរៀបចំពិធីជប់លៀង១ ដើម្បីបញ្ជាក់ពីភេទកូនរបស់ខ្លួន ដោយអញ្ជើញអ្នកសិល្បៈជាច្រើនចូលរួមនោះ។

មុនកម្មវិធីចាប់ផ្ដើម ទេព បូព្រឹក្ស បានបង្ហោះរូបថត អមដោយសារថា «ថ្ងៃនេះអ្នក ដែលចូលរួមកម្មវិធី របស់នាងខ្ញុំគិតឲ្យច្បាស់ណា ថាboy or girlសម្លៀកបំពាក់ឲ្យត្រូវពណ៌ណា boy(blue) girl( red)អ្នកដែលទាយត្រូវមានរង្វាន់ជាពិសេស ជូនជាកាដូ​អនុស្សាវរីយ៍ ចិញ្ចៀន មាស ចាស​ see you»។

រហូតមកដល់យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣​ ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត មិនទាន់បានបង្ហោះសារ បញ្ជាក់ប្រាប់ពីភេទកូនរបស់ខ្លួន នៅលើទំព័រហ្វេសប៊ុក ឲ្យអ្នកគាំទ្របានដឹងនៅឡើយ។ ទោះយ៉ាងណា អ្នកចូលរួម បានដឹងលទ្ធផលរួចទៅហើយ។

ជាក់ស្ដែង ជាក់ស្ដែង ​Alex CoNan ដែលជាអ្នកចូលរួម បានបញ្ជាក់ច្បាស់ៗថា កូនរបស់តារាចម្រៀងឯករាជ្យទាំង២នាក់ខាងលើនេះ ជាកូនប្រុស។ Alex CoNan បានបញ្ជាក់ដូច្នេះថា «ចែTep Boprekបានកូនប្រុសនិយាយលែងចេញម៉ង​ មិនអីទេចាំក្មួយប្រុសខ្ញុំធំឡើងអាយុ4ឆ្នាំបង្រៀនតែងស្រីដូចមីងតា»។

ស្របពេលអ្នកគាំទ្រខ្លះបានដឹងលទ្ធផល អ្នកខ្លះមិនទាន់បានដឹងនោះ អ្វីជាការចាប់អារម្មណ៍ ត្រង់ថា ឪពុករបស់តារាចម្រៀង ងួន ចាន់ដេវីត ដែលបានចូលរួមក្នុងពិធីជប់លៀង បានបង្ហោះរូបថតជាមួយកូនប្រុស អមដោយCaptionយ៉ាងឡូយថា «មួយឆ្នាំមកភ្នំពេញម្ដង និយាយពីតារាតាមសុំថតជាមួយ ណ្ហើយដាក់មួយអោយមានសេរីមង្គល»។

គ្រាន់តែឃើញCaptionនេះភ្លាម អ្នកគាំទ្រ G-Devithចូលស៊ែរផង ខំមិនផង ដោយលាន់មាត់ថា «Caption កប់អ៊ំ, Caption សាហាវ, ទ្រឹស្ដី​កូន​ក៏​អែម​ប៉ា​ក៏​អែម, G-Devith អែប​កៀន!, សង្ហា​ខ្លាំងណាស់លោកពូ, សង្ហាមិនចាញ់គ្នា, Caption ញាក់ម៉ងឪ, ញាក់​ម៉ង Captai, ប៉ាអ៊ំកាន់តែកាច, យីប៉ាប៉ា, ឆ្ងាញ់ត្រង់ណ្ហើយនឹងតា»៕

Related posts

Leave a Comment