ទឹកចិត្តឪពុក! ពេលកំពុងមានបញ្ហា, លោក សុវណ្ណ រិទ្ធី ឆ្លៀតទៅជួបកូន មានទាំងអតីតភរិយានៅទីនោះទៀត ហើយប្រាប់ថា…(មានវីដេអូ)
ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោក សុវណ្ណ រិទ្ធី ជាបុគ្គលល្បីមួយរូប ដែលក្រៅពីការងារផ្សព្វផ្សាយព័ត៌មានជូនដល់មហាជនបានដឹង បានឮនោះ លោកក៏សកម្មទៅនឹងការងារមនុស្សធម៌ផងដែរ។
ទោះយ៉ាងណា តាំងពីលោកប្រឡូកក្នុងវិស័យសារព័ត៌មានជាថ្មីនោះ ឃើញថា លោកមិនទាន់មានជីវភាពល្អប្រសើរខ្លាំងដូចពេលមុននោះឡើយ។ តែលោកនៅតែធ្វើការងារមនុស្សធម៌ដដែល ជាមួយនឹងការបំពេញតួនាទីជាឪពុកដ៏ល្អចំពោះកូនៗនោះ។
ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ ពេលកំពុងមានបញ្ហាក្ដៅគគុកត្រូវគេជេរពេញប្រទេស ដោយសារសម្ដីមិនសមរម្យទៅលើអ្នកជួយលើកម៉ូតូម្នាក់នោះ , លោក សុវណ្ណ រិទ្ធី នៅតែឆ្លៀតទៅជួបកូនៗរបស់ខ្លួន ដែលកំពុងរស់នៅជាមួយអតីតភរិយា។
អ្វីជាការកត់សម្គាល់នោះ កន្លងមក ពេលទៅជួបកូនៗម្ដង កម្រឃើញ លោក សុវណ្ណ រិទ្ធី ជួបមុខជាមួយអតីតភរិយាខ្លាំងណាស់។ តែថ្មីៗនេះ ស្រាប់តែលោកទៅជួបជាមួយកូនៗដើម្បីយករបស់របរមួយចំនួនឲ្យ ក៏មានវត្តមានអតីតភរិយានៅទីនោះផងដែរ។
នៅពេលនោះ លោកសុវណ្ណ រិទ្ធី បានទទូចទៅដល់មហាជនតាមរយៈការបង្ហោះសារ និងវីដេអូ លើទីកតុកថា «អ្នកអាចប្រមាថខ្ញុំ តែអ្នកមិនអាចប្រមាថ ក្តីស្រលាញ់របស់ខ្ញុំ ចំពោះកូនៗខ្ញុំបានឡើយ»។ ងាកមក អតីតភរិយារបស់លោក ក៏បានទទូចដល់អ្នកជេរផងដែរថា ជេរត្រឹមអតីតស្វាមីនាងបានហើយ កុំមកប៉ះពាល់រាលដាលដល់កូនរបស់នាងនោះ៕