កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ តារាចម្រៀង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត បានរៀបចំពិធីជប់លៀងមួយ ដើម្បីបញ្ជាក់ពីភេទកូនរបស់ខ្លួន ជាមួយនឹងការអញ្ជើញអ្នកសិល្បៈចូលរួមជាច្រើន។
ក្នុងចំណោមអ្នកសិល្បៈជាច្រើន ដែលអញ្ជើញចូលរួមនោះ ក៏មានអ្នកនាង ចាន់ កែវនិមល ផងដែរ ដោយនាង បានស្លៀកពាក់បញ្ចេញរាងឡើងខ្ញង់ ក្បាលពោះ រាបស្មើ សាច់,សខ្ចី ធ្វើឲ្យអ្នកគាំទ្រឃើញហើយ លាន់មាត់សរសើរគ្រប់គ្នា។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ អ្នកនាង ចាន់ កែវនិមល បានរៀបរាប់បញ្ជាក់ដូច្នេះថា «សុំដោះ មួក ស្រោមជើង អាវក្រាស់ៗ ៣ម៉ោងសិន ដល់ផ្ទះចាំកូនខ្ចីបន្តទៀត អ្នកកូនខ្ចី៥សប្តាហ៍»។
គ្រាន់តែឃើញបែបនេះ អ្នកគាំទ្រ ចូលខំមិនសរសើរគ្រប់គ្នាថា «បងឆ្លងទន្លេហើយអត់មានក្បាលពោះសោះ, កូនខ្ចីអីស្អាតជាងក្រមុំទៀត, កូនខ្ចី៥សប្តាហ៍ រាងស្អាតសាហាវណាស់បងLove you , នៅតែស្អាតដូចដើមបង, សែនស្រលាញ់អាយដល ស្អាតណាស់, កូនខ្ចី ៥សប្ដាហ៍ ទេ តែកុំមើលរាង កប់ស៊េរីហើយ mommy»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ចាន់ កែវនិមល ធ្លាប់បានបញ្ជាក់ពីសកម្មភាពរបស់នាងក្រោយពេលសម្រាលកូនដើម្បីថែរក្សារាងថា ខ្លួន រឹតហ្គានតាំងពីថ្ងៃសម្រាលរួចភ្លាម ញុំាទឹកក្តៅ ញុំាបាយតិច តែញាំប្រភេទស៊ុបជំនួសវិញ ស្ទីម និងសង្កត់អំបិលរាល់ព្រឹក។ អ្នកនាង ធ្វើសកម្មភាពបែបនេះ រៀងរាល់ថ្ងៃរហូតដល់ឥឡូវ៕