មោទកភាព! ​​កូន​ខ្មែរ​ម្នាក់ ​ទទួល​បាន​មេដាយ​មាស​ នៅ​សហរដ្ឋអាមេរិក​ ផ្នែក Natural Science, រូប​គេ​ត្រូវជា​កូន​របស់…

នេះជារឿងដ៏គួរឲ្យស្ញប់ស្ញែង និង ស្ញើចសរសើរបំផុត ខណៈ កុមារា វិន សុវណ្ណបញ្ញារាជ កូនប្រុសរបស់លោកបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា ទទួលបានមេដាយមាស ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក ផ្នែក Natural Science នៅ Rice University ទីក្រុង Houston រដ្ឋ Texas។

កុមារា វិន សុវណ្ណបញ្ញារាជ បានទទួលជោគជ័យលើការប្រឡង Copernicus Olympiad ក្នុងតំបន់លើមុខវិជ្ជា Natural Science and studio-hush.com sale uk lasix online Physics Astronomy វគ្គ Elimination Round កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដែលមានសិស្សានុសិស្សចូលរួមចំនួន ២២៥នាក់ សាលាចំនួន ៣៥សាលា មកពីសាលារដ្ឋ និងសាលាឯកជន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

ក្រោយទទួលបានជោគជ័យក្នុងតំបន់ហើយនោះ, កុមារា វិន សុវណ្ណបញ្ញារាជ ក៏បានចេញទៅចូលរួមប្រកួតប្រជែងវគ្គ GLOBAL ROUND នាទឹកដីសហរដ្ឋអាមេរិច ជាមួយសិស្សានុសិស្សមកពី ១៨ប្រទេសជុំវិញពិភពលោក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងសកលវិទ្យាល័យ RICE UNIVERSITY ។ ក្រោយការប្រកួតវគ្គGLOBAL ROUND នាទឹកដីសហរដ្ឋអាមេរិក កុមារា វិន សុវណ្ណបញ្ញារាជ ក៏ដណ្តើមបានមេដាយមាសលើមុខវិជ្ជា Natural Science រួមទាំងទទួលបានរង្វាន់ពិសេសថែមទៀត បន្ទាប់ពីបានជាប់ក្នុងTop 3។

តាមរយៈ​នេះ មាន​ការ​ចូលរួម​អបអរសាទ​ព្រោងព្រាត​ ក្នុងនោះ ក្រសួងអប់រំយុវជន និងកីឡា ចូលរួម​អបអរសាទរ​ដូច្នេះ​ថា «អបអរសាទរ! កុមារា វិន សុវណ្ណបញ្ញារាជ ទទួលបានមេដាយមាស ព្រមជាមួយរង្វាន់ពិសេសផ្នែក Natural Science នៅ Rice University ទីក្រុង Houston រដ្ឋ Texas​ សហរដ្ឋអាមេរិក​ កាលពីថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០២៣​។»។

ដោយឡែក ឯកឧត្តមបណ្ឌិត វិន ភក្តី ឪពុកកុមារាខាងលើ បានបង្ហោះរូបថតកូនប្រុសជាច្រើនសន្លឹក ហើយពោលពាក្យថា « កូនពូជ វិន សុវណ្ណបញ្ញារាជ បានឈ្នះមេដាយមាស ផ្នែក Natural Science ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក»៕

Related posts

Leave a Comment