ពិធីការិនីរូបស្រស់សម្ដីចា,,ក់ទឹកមិនលិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថ្វីត្បិតតែ ពេលនេះ នាងកាន់តែមានវ័យច្រើនបន្តិចហើយក្តី តែបើនិយាយពីប្រជាប្រិយភាព និងការគាំទ្រ នៅរក្សាសន្ទុះបានដូចដើម។
អ្វី ដែលកាន់តែគួរឲ្យកត់សម្គាល់នោះ ពេលនេះ, ពិធីការិនីហ៊ិន ច័ន្ទនីរ័ត្ន មានវ័យ៣២ឆ្នាំហើយ ហើយសល់តែប៉ុន្មានខែទៀត នាងនឹងកើនអាយុ១ឆ្នាំទៀត។ ប៉ុន្តែ នីរ័ត្ន នៅតែទទួលបានការសរសើរថា ស្រស់ស្អាតដូចមនុស្សស្រីទើបពេញក្រមុំ១៨ឆ្នាំដដែល។
ចំពោះរឿងស្នេហាវិញ, ទំនាក់ទំនង រវាង ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្ដែងប្រុស សេង មង្គល កន្លងមកពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតអ្នកគាំទ្រគិតថា ពួកគេជាគូសង្សារនឹងគ្នាទៀតផង។
ផ្ទុយពីការយល់ឃើញខាងលើ មានការព្រលយថា ការពិតគូស្នេហ៍របស់ពិធីការិនីរូបនេះ ជាគ្រូពេទ្យរូបសង្ហា ដែលជាកូនអ្នកមានមុខមាត់ម្នាក់ ដែលគិតមកដល់សព្វថ្ងៃពួកគេមានទំនាក់ទំនងជាមួយគ្នាយូរឆ្នាំហើយដែរ។
បើតាមប្រភពដែលស្និទ្ធជាមួយ ហ៊ិន ចាន់និរ័ត្ន បានឱ្យដឹងថា ទំនាក់ទំនងរបស់ ហ៊ិន ចាន់នីរ័ត្ន និងលោកគ្រូពេទ្យវ័យក្មេងរូបនោះក៏មានការដឹងឮពីសំណាក់ចាស់ទុំទាំងសងខាងហើយកន្លងមកពួកគេ ក៏ធ្លាប់បានបណ្តើរគ្នាទៅដើរកម្សាន្តនៅក្រៅប្រទេសទៀតផង។ ប៉ុន្តែយ៉ាងណាមកដល់ពេលនេះ ពិធីការិនីប្រចាំទូរទស្សន៍បាយ័នរូបនេះ ហាក់មិនទាន់គិតគូររឿងរៀបការឡើយ៕