ចម្រូងចម្រាស! ម៉ាដាម ដា យក​តារា​ថៃ​ធ្វើ​BA, អ្នក​នាង សេង សុឃីម ចូល​ខំមិន​បែប​នេះ ស្រាប់តែ​មាន​ការ​ទម្លាយ​ថា…

កាលពីពេលថ្មីៗកន្លងទៅនេះ ម៉ាដាម ដា (MADAM DA) បានសម្រេចយកតារាថៃ​ មកធ្វើ ទូត​សុឆន្ទៈ ឬតំណាងផលិតផលរបស់ខ្លួន (BA) ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនចូលទៅខំមិនរិះ,គន់ថា ជាការមិនឲ្យតម្លៃជាតិសាសន៍ខ្លួនឯង, ភ្លេចកំណើត ជាដើម។

ក្នុងចំណោមអ្នករិះ,គន់នោះ ក៏មានអ្នកនាង សេង សុខឃីម ដែលទើបប្ដូរឈ្មោះ មកសុខ ទីយ៉ា ផងដែរ។ អ្នកនាង សេង សុខឃីម អតីតសង្សាររបស់នាយចឺម បានចូលទៅខំមិនបែបនេះថា «ចឹងខ្មែរយើងអន់ខ្លាំងណាស់ចឹង»។

ឆ្លើយតបទៅនឹងការលើកឡើងមួយចំនួនខាងលើ MADAM DA បានរៀបរាប់​ថា «ហេតុអី គ្រាន់តែខ្ញុំយកតារាថៃមកធ្វើជាBAត្រូវមកដៀ,,លខ្ញុំបែបនេះ ​ខ្ញុំអត់ស្រលាញ់ខ្មែរមែន? ខ្ញុំមានក្រុមហ៊ុននៅថៃនិងខ្មែរ ដូចនេះខ្ញុំត្រូវយកទាំងពីរប្រទេសចឹង​ហើយ​

BAថៃខ្ញុំមានតែ6នាក់តែBAខ្មែរខ្ញុំមាន20នាក់មិនរាប់អូនៗប្រូមូតtiktok ផង ហេតុអីត្រូវមកជេរខ្ញុំ​ ខ្ញុំសោកស្តាយ ដែលបងប្អូនមួយចំនួនតូចខ្វះការចេះដឹង ខ្វះការរៀនសូត្រ ចឹងហើយត្រូវស្តាប់ពាក្យចាស់ប្រដៅថា ត្រូវទៅរៀន ដាច់ខាតត្រូវតែរៀន ហើយពេលម៉ោងចូលកុំលួចគេចសាលាទៅជួបប្រុស ព្រោះវាធ្វើអោយការគិតរបស់យើងខ្សោយបែបនេះ​»។

បន្ថែមលើនេះ MADAM DA បានបង្ហោះស្ក្រីនសតខំមិនរបស់អ្នកនាង សេង សុឃីម ហើយឆ្លើយតប​ចំៗ​ថា «ដំបូងស្មានacc fakeតើ មានសំនួរចង់សួអូន ទីមួយអូនជាតារាមែនពៅ តាមបងដឹង គឺបងស្គាល់អូនដោយសារចឺមទេ (និយាយពិតណា)

ទីពីរអូនជួយពន្យល់ពាក្យថា តារាអោយបងស្តាប់តិច(សម្រាប់​បងគឺមានន័យណាស់បើសរសេរបីសន្លឹកសៀវភៅបានអស់) តែចំណុចគោលធំបំផុតគឺភាពការចេះគិតពិចារណា​ថ្លឹងថ្លែង​អោយច្បាស់​មុនcommentមុនដែលខ្លាំងជាងខ្លួន

ទីបីមិនមែនបងមិនធ្លាប់ទាក់ទងយកអូនធ្វើការទេ តែអូនថាថតរូបអោយបងបួនសន្លឹកវីដេអូមួយទាបង5>6ពាន់ដុល្លារបងសួអូនថា អូនថ្លៃ​ម្ល៉េះ​អូនថា ក្រេឌីតអូននឹងគេផ្សេងខុសគ្នា បញ្ជាក់Madamdaនិយាយតែពាក្យពិត»៕

Related posts

Leave a Comment