ឃើញ ​ម៉ីលី មើល​ថែ​កូន​ខ្លួន ដូច​កើត​បង្កើត​ ​​លោក ​ឌួង ឆាយ ​បង្ហាញ​ក្ដី​អាណិត និង​ណែនាំ​​​ឪពុក​ម្ដាយ​គ្រប់​រូប​​ថា…

ក្រោយពី​លែ,,ងលះ​ជាមួយអ្នកនាង ដេត ម៉ាលីណា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ហើយរក្សាខ្លួនឲ្យនៅទំនេរជាង១ឆ្នាំមកនោះ, លោក ឌួង ឆាយ បាន​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់​ស្អាតម្នាក់ ស្ថិតក្នុងវ័យ១៨ឆ្នាំ​​ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២។

នារី​ដ៏​ស្រស់​ស្អាត​នោះ ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ ហ៊ ម៉ី​លី ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស​សាំង​នៅ​ផ្រ​សា​ចំបក់​ ខេត្ត​តាកែវ ហើយក៏​ជា​កូនលោក​អធិការរង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់​លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង។

ក្រោយ​ភ្ជាប់​ពាក្យ​ពួកគេ សុទ្ធតែ​ពោល​ពាក្យ​សរសើរ​ពី​អនាគត​ភរិយា ស្វាមី រៀង​ៗ​ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​។ លើស​ពី​នេះ លោក ឌួង ឆាយ ឧស្សាហ៍​នាំ​អនាគត​ភរិយា​របស់​ខ្លួន​រូប​នេះ និង​កូនៗ ដើរលេង​​​​ ​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ខ្លាំងណាស់​ ហើយ​ទំនាក់ទំនង​កូនៗ​របស់​លោក​ជាមួយ​អនាគត​ភរិយា​ក៏​ល្អប្រសើរផងដែរ។

ជាក់ស្ដែង កន្លងមកលោក ឌួង ឆាយ ធ្លាប់បង្ហោះសារសរសើរ​ថា «​ទិវា​បុណ្យ​អ្នក​ម្ដាយ​ពិភពលោក​! បង​ពិត​ជា​មាន​មោទកភាព​ចំពោះ​អូន​ណាស់ណា​។ អូន​សុខចិត្ត​ចំណាយ​ពេលវេលា​រៀងរាល់​ចុង​សប្តាហ៍​មិន​ទៅ​លក់​មាស​នៅ​ហាង​សុខចិត្ត​មកជួយ​មើលថែ​កូនៗ​បង​ទាំង៣ នាក់​។

បំពេញ​តួនាទី​ជា​ម្ដាយ​ដ៏​ល្អ​ប្រពៃ​មិនដែល​ទុក​កូន​ៗ​ចោល​សូម្បីតែ​បន្តិច​។ ទោះបី​អូន​មាន​អាយុ​តិច និង​មិនដែល​មាន​បទពិសោធន៍​ក៏​អូន​ខិតខំ​ប្រឹងប្រែង​ជួយ​មើល​កូន​ៗ​បង​ដូច​កូនៗ​បង្កើត និង​ផ្តល់​ភាព​កក់ក្តៅ​ដែល​កូនៗ​បាន​បាត់បង់​អោយ​ទៅ​កូន​ៗ។ មិនដែល​និយាយ​សូម្បី​មួយ​ម៉ាត់​ថា​ហត់នឿយ និង​លំបាក​។ បង​អរគុណ​ណាស់​ចំពោះ​ទឹកចិត្ត​ដ៏​បរិសុទ្ធ​។​ ឌួង ឆាយ»។

បន្ថែមលើនេះ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ពេលកូនស្រីពៅ លោក ឌួង ឆាយ មិនស្រួលខ្លួននោះ, ម៉ីលី មើលថែបានយ៉ាងល្អ រហូតលោក ឌួង ឆាយ បង្ហោះរូប១សន្លឹក ហើយ​ពោល​ពាក្យ​បង្ហាញ​ក្ដី​អាណិត ​ជាមួយ​នឹង​ការ​ណែនាំ​ដល់​ឪពុក​ម្ដាយ​គ្រប់​រូប​ថា «បីបរមើលថែ កូនស្រីពៅឈឺ អានិត​ណាស់ ចេះ​សំណាងខ្ញុំបាននាំកូនៗចាក់វ៉ាក់សាំងការពារផ្លូវដង្ហើម Influenza សូមពូមីងបងប្អូននាំកូនៗ និងចាស់ៗទាំងអស់គ្នាទៅ​ចាក់វ៉ាក់​សាំង Influenza ពីព្រោះ​មេរោគ​ផ្លូវដង្ហើមថ្មីនេះ អាចគ្រោះថ្នាក់ដល់អាយុជីវិត​សម្រាប់​មនុស្ស ឆាយ។ ឌួង ឆាយ»។

Related posts

Leave a Comment