ប្រិយមិត្ត បានជ្រាបរួចមកហើយថា នាយគ្រឿនជាតារាកំប្លែងដ៏ល្បីម្នាក់នៅកម្ពុជា មានបងប្អូនបង្កើត២នាក់ ដែលដើរតាមគន្លងរបស់ខ្លួនក្នុងវិថីសិល្បៈ គឺនាយ គ្រឿន និងនាយ ក្រាន់ ដោយពួកគេសុទ្ធសឹងតែវិវឌ្ឍចេញពីកម្មករធ្វើសំណង់ដូចគ្នា។
និយាយពីនាយក្រិន ដែលជាប្អូនប្រុសពៅរបស់នាយពែកមីនោះ មិនត្រឹមតែមានសមត្ថភាពក្នុងការសម្ដែងនោះទេ រូបគេ ថែមទាំងមានសមត្ថភាពច្រៀងដូចទៅនឹងតារាចម្រៀងអាជីពអញ្ចឹង ជាហេតុធ្វើឲ្យអ្នកគាំទ្រ តែងតែលាន់មាត់សរសើរ។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកម្មវិធី «អ្នកជិតខាង» ក្រោយពីនិយាយរៀបរាប់ពីបុគ្គលិកលក្ខណៈបងប្អូនរបស់ខ្លួនហើយនោះ នាយក្រាន់ បានបង្ហើសំនៀងមួយបទយ៉ាងពីរោះរណ្ដំស្ដាប់ហើយ ឡើងអន្លង់អន្លោចតែម្ដង។
អ្វីដែលកាន់តែពិសេស និងប្លែកអារម្មណ៍ទៀតនោះ, នាយក្រាន់ បានច្រៀងបទ «ចាំចម្លើយ» ជាសំនៀងដើមរបស់ លោក ដួង វីរៈសិទ្ធ ចេញពីលើអាកាស ធ្វើឲ្យអ្នកទស្សនា បានស្ដាប់ទឹកដមយ៉ាងពីរោះហើយ ថែមទាំងប្លែកអារម្មណ៍ថែមទៀត។
ដោយឃើញបែបនេះ ពួកគេចូលខំមិនព្រាតថា «នេះបានគេហៅថា អ្នកចម្រៀងសំលេងខ្ពស់, ពីរោះជាងភិទិទៀត, សំឡេងគាត់ស្ដាប់ហើយចង់ស្ដាប់ទៀត ពីរោះពិតមែន, ចង់ធ្វើជាអ្នកចម្រៀង តែម៉ាក់អោយទៅលែងកំប្លែង, សំឡេងរណ្ដាំល្អណាស់ ពិតៗ, តារា ចម្រៀងអែបកៀន និយាយមែន, ជើងអត់ជាប់ដីផងច្រៀងពីរោះប៉ុណ្ណឹងហើយ ទម្រាំឈរលើដីទៀត មិនដឹងពីរោះប៉ុណ្ណា»៕