ភ្ញាក់ក្រញាង! នាយ​ក្រាន់ ​សោកស្ដាយ ដែល​បោះបង់​ការងារ​សំណង់ ​មក​លេង​កំប្លែង ​ព្រោះ​ថា…(មាន​វីដេអូ)

នាយ​ពែកមី​ជា​តារា​កំប្លែង​ដ៏​ល្បី​ម្នាក់​នៅ​កម្ពុជា ​មាន​បង​ប្អូន​បង្កើត​២​នាក់ ដែល​ដើរ​តាម​គន្លង​របស់​ខ្លួន​ក្នុង​វិថី​សិល្បៈ គឺ​នាយ គ្រឿន និង​នាយ ក្រាន់ ដោយ​ពួកគេ​សុទ្ធសឹងតែ​វិវឌ្ឍ​ចេញ​ពី​កម្មករ​ធ្វើ​សំណង់​ដូចគ្នា។

និយាយ​ពី​នាយ​ក្រាន់ ដែល​ជា​ប្អូន​ប្រុស​ពៅ​របស់​នាយ​ពែកមី​នោះ មិន​ត្រឹមតែ​មាន​សមត្ថភាព​ក្នុង​ការ​សម្ដែង​នោះ​ទេ រូបគេ ថែម​ទាំង​មាន​សមត្ថភាព​ច្រៀង​ដូច​ទៅ​នឹង​តារា​ចម្រៀង​អាជីព​អញ្ចឹង ជា​ហេតុ​ធ្វើឲ្យ​អ្នក​គាំទ្រ តែងតែ​លាន់មាត់​សរសើរ។

ជាក់ស្ដែង ​កាលពី​ពេល​ថ្មីៗកន្លងទៅនេះ នៅក្នុង​កម្មវិធី «អ្នកជិតខាង» នាយ​ក្រាន់ បាន​​​បង្ហើរ​សំនៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «ចាំចម្លើយ» ជា​សំនៀង​ដើម​របស់ លោក ដួង វីរៈសិទ្ធ ចេញពី​លើ​អាកាស យ៉ាង​ពីរោះ​រណ្ដំ​ស្ដាប់​ហើយ ឡើង​អន្លង់អន្លោច​តែម្ដង។

អ្វី​ជា​ការ​ចាប់​អារម្មណ៍​មុន​នឹង​បង្ហើរ​សំនៀង​ខាងលើ នាយ​ក្រាន់ បាន​បង្ហាញ​អារម្មណ៍​ស្ដាយក្រោយ ដែល​ឈប់​ធ្វើ​សំណង់​មក​ធ្វើ​ជា​អ្នក​កំប្លែង។​ នាយ​ក្រាន់ បាន​បញ្ជាក់​ថា ពេល​ធ្វើសំណង់ដំបូងនោះ, លោកទទួលបានប្រាក់កម្រៃ១ថ្ងៃ ៦ទៅ៧ពាន់រៀលអីទេ។

លោក​បន្ត​ថា ពេល​ឈប់​ធ្វើ​សំណង់ ​មក​លេង​កំប្លែង​ដំបូង​ ​ទទួល​បាន​លុយ ១០ ទៅ២០ដុល្លារ។ តែ​រហូត​មក​ដល់​ពេលនេះ​ លោក​នៅតែ​ទទួល​បាន​ប្រាក់​ពី​ការ​លេង​កំប្លែង ​១០ ទៅ២០ដុល្លារដដែល ខណៈអ្នកធ្វើសំណង់ឡើងបាន៣០ដុល្លារហើយ ក្នុង១ថ្ងៃ។

នាយក្រាន់ បញ្ជាក់ទៀតថា បើសិននាយ នៅធ្វើសំណង់ អាចឡើងបាន៥០ ទៅ៦០ដុល្លារ។ បន្ថែមលើនេះ នាយក្រាន់ បានបន្តពាក់ព័ន្ធទៅនឹងការងារលេងកំប្លែងថា បើសិនជា នាយ​ទៅ​លេង​ជាមួយ បង​ខ្លួន នាយ​ពែកមី បានលុយ៥០ដុល្លារ ចែកគ្នា២នាក់ អាប៉ូយ ស្មើគ្នាទៀត៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖


Related posts