អត់​និយាយ​ច្រើន, ស្ងាត់​ៗ មាស នីតា បង្ហាញ​វិឡារ និង​មុខ​មាត់​កែកុន​ហើយ រួច​ប្រាប់​ថា…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កញ្ញា មាស នី​តា ដែល​ល្បីល្បាញ​ដំបូង ​តាមរយៈ​ការ​Cover​បទ «​ផ្លូវ​ណា​ទៅផ្ទះ​ម៉ែក្មេក​»​នោះ បានចូលរួមប្រឡងក្នុង កម្មវិធី​Cambodian Idol​ រដូវ​កាលទី៤ ហើយបានជាប់ជា​បន្តបន្ទាប់​រហូតដល់វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ទោះ​ជា​ធ្លាក់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយសារ​តែទទួលបានសំឡេងសារ​តិច​ជាងគេ​មែន តែមាស នីតា បានទទួលឱកាសចេញរកលុយជាបន្តបន្ទាប់តាមរយៈការថតឲ្យសម្អាងការ។ ជាពិសេសទៀតនោះ នាង បាន​សម្រេច​ក្ដីស្រមៃ​របស់​ខ្លួនក្លាយ​ជា​តារាចម្រៀង​ មាន​គេស្គាល់ច្រើន ហើយ​បានច្រៀងជាមួយ​អតីត​គណៈកម្មការ​ថែម​ទៀតផង។

ទោះយ៉ាងណា មួយរយៈមុននេះ មាស នីតា បានជួបព្យុះភ្លៀង ធ្វើឲ្យប្រជាប្រិយភាពរបស់នាងរាងធ្លាក់ចុះបន្តិច។ តែនាងមិនតបតច្រើននោះឡើយ ហើយក៏ស្ងាត់ៗរហូតមកដល់ពេលនេះ ស្រាប់តែបង្ហោះរូបថតវិឡារជាច្រើនសន្លឹក ហើយដាក់Captionជាភាសាអង់គ្លេសថា «See you»។

មុននឹងបង្ហាញវិឡារនេះដែរ នាងក៏បានសម្ងំកែកុនច្រមុះ និងបបូរមាត់របស់ខ្លួន ដែលធ្វើលើកមុន ម្ដងទៀត។ ជាលទ្ធផល ឃើញថា រួចរាល់ហើយ ហើយឃើញថា មិនអាក្រក់មើលដូចមុននោះទេ ជាហេតុធ្វើឲ្យសម្រស់របស់នាងប្រែជាស្អាត ប្លែកតែម្ដង។

បង្ហោះភ្ជាប់ជាមួយរូបថត មាស នីតា មុន និងក្រោយ កែកុន ជាច្រើនសន្លឹក នៅយប់ថ្ងៃទី៣០ ខែមករា, ទំព័រហ្វេសប៊ុកឈ្មោះ​«Pi Song» បានរៀបរាប់ថា «ដំណាក់កាលស្រីស្អាត Meas Nita ​
_បងប្អូនដែលធ្លាប់ស្គាល់ ឬធ្លាប់ឃើញគាត់ពីមុន ពិសេសកាលគាត់ឡើងប្រលងកម្មវិធី Cambodian Idolពិត​ជាដឹងហើយថាសភាពច្រមុះ និងបបូរមាត់គាត់យ៉ាងណា…គឺដោយសារគាត់ធ្វើពីមុន កាត់សាច់បបូរមាត់លើស និងច្រមុះក្រហម ផ្អៀងរូបភាពចុងក្រោយជារូបភាពបច្ចុប្បន្នបន្ទាប់ពីបានកែខៃ ជួយគាត់រួចពីមជ្ឈមណ្ឌលកែសម្ផស្សត្រាស់មី»។

ដោយឃើញបែបនេះ មាស នីតា បានស៊ែរផុសខាងលើនេះ ហើយប្រាប់យ៉ាងខ្លីថា «អូនប្រែហើយ ដោយ TRUST ME CLINIC»។ តាមរយៈនេះ អ្នកគាំទ្រ លាន់មាត់សរសើរថា «ស្អាតណាស់បង, នៅក្រៅបានដឹងថា​ ស្អាតសាហាវបងប្អូន»៕

Related posts

Leave a Comment