មិន​ធម្មតា! គ្រាន់​តែ​គ្រឿង​ពេជ្រ ទឹម រដ្ឋា ចំណាយ​ក្នុង​ថ្ងៃ​មង្គល មាន​តម្លៃ​​​រហូត​ដល់​ទៅ…ច្រើន​ណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២១​​​​ តារា​សម្ដែង​ទឹម រដ្ឋា បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍ និង​បង្ហាញ​ពី​ទំនាក់ទំនង​លើកដំបូង​របស់ខ្លួន ដែល​មាន​ភាព​យូរអង្វែង​រហូតដល់​រយៈ​ពេល​៥​ឆ្នាំ​នោះ ជាហេតុ​ធ្វើ​ឲ្យ​គាំទ្រ​របស់​នាង សម្ដែង​ការ​អបអរសាទរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២១​នេះ ​កញ្ញា​ទឹម រដ្ឋា ​បាន​បង្ហោះ​សារ​មួយទៀត កាន់តែ​ពិសេស​ពិសាល​ជាង​​ពេលមុន​ទៅទៀត ដោយ​ម្ចាស់​ស្នេហ៍​របស់​ខ្លួន​បំពាក់​ចិញ្ចៀន​សុំ​រៀបការ ហើយ​នាង​ក៏​ទទួលយក​សំណើ​នេះ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ ទឹម រដ្ឋា បានរៀបរាប់បែបនេះ​ថា «​វា​ស្ទើរតែ​មិន​ជឿថា ​វា​អាច​កើតឡើង​នៅក្នុង​ជីវិត​ពិត​ដូច​ក្នុង​កុន​ ដែល​ខ្ញុំ​ធ្លាប់តែ​សម្ដែង តែ​ឥលូវ​វា​បាន​ក្លាយ​ជា​ការពិត​ហើយ មនុស្ស​ជា​ស្រលាញ់ និង​អ្នកគាំទ្រ​ជាទីគោរព​របស់ខ្ញុំ ហើយនឹង​ពិភពលោក​ដ៏​ស្រស់ស្អាត​អើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ​ខ្ញុំ​បានទទួល​ការសុំ រៀបការ​ពី​ម្ចាស់​បេះ​ដួង​ខ្ញុំ​ហើយ Jovany Antonio គាត់​នឹង​ចូល​មក​ធ្វើជា​ចំណែក​នៃ​ជីវិត​របស់ខ្ញុំ​ និង​មើលថែ​​គ្នា​ទៅវិញទៅមក​ កូន​សូម​អរគុណ​ប៉ា Tim Vanna​ដែល​អនុញ្ញាត​ឲ​បុរស​ម្នាក់នេះ​មើល​ថែ​កូន ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​កូនសុំ​ទោស​ដល់​អ្នក​ម្ដាយ Pan RaNy ដែល​កូន​មិនអាច​មាន​ឱកាស​បង្ហាញ​ការពាក់​ចិញ្ជៀន ​និង​ភាព​រីករាយ​បូករួម​ទាំង​សេច​ក្ដី​សុខ​ ដែល​កូន​កំពុងមាន ជាមួយ​ដៃគូ​​អនាគត​របស់​កូន​ដូចដែល​ម៉ាក់​ធ្លាប់​ចង់​ឃើញ​ឲ្យ​ម៉ា​ក់បាន កូនមហា​​សែន​សោកស្ដាយ​និង​សុំទោស​ម៉ាក់​ដែល​រឿងនេះ​វា​កើត​យឺត​ពេល​ កូន​ដឹង​ថា​អ្នក​ម្ដាយ​នៅតែ​តាម​ថែរក្សា​កូន​និង​ក្រុមគ្រួសារ​រហូតមក អ្នក​ម្ដាយ​នៅតែ​ស្ថិតក្នុង​បេះដូង​កូន​ជា​រៀងរហូត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលសំណើ​សុំរៀបការរួច កាលពី ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២២ តារាសម្តែង និងតារាបង្ហាញម៉ូត ទឹម រដ្ឋា បានប្រកាសថ្ងៃ ចូលរោងការ របស់ខ្លួន ជាផ្លូវការ ជាមួយបុរស សង្ហាម្នាក់ឈ្មោះ Jovany Antonio ដោយជូនដំណឹងថា «នាងខ្ញុំ និងអនាគតស្វាមី សូមជំរាបសួរ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំទាំងពីរ សូមជម្រាបជូនដល់ញាតិមិត្ត និងភ្ញៀវកត្តិយស ទាំងអស់គ្នា ជាដំណឹងឲ្យបានដឹងជាមុនសិនថា ខ្ញុំទាំងពីរ នឹងរៀបមង្គលការ នៅថ្ងៃទី25 26 ខែ3 / 2022 ចឹងសូមមេត្តាញាតិមិត្ត និងភ្ញៀវកត្តិយស ទាំងអស់ សូមរងចាំទទួលការអញ្ចើញពីខ្ញុំ ទាំងពីរ ដោយក្ដីគោរព ឆាប់ខាងមុខនេះផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចការគ្រោងទុក  នៅព្រឹក ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ កញ្ញា ទឹម រដ្ឋា បានចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការ ដោយកម្មវិធីជួបជុំ ពិសាភោជនាហារ ធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និតបាត និងពិព័រណ៍កោះពេជ្រ (អគារបារាំង ទល់មុខ បុរីវរជន) ខណៈកម្មវិធីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ធ្វើឡើងនៅឯ គេហដ្ឋានលេខ34, ផ្លូវM8, បុរី The Mekong Royal, (ផ្លូវជាតិលេខ 6A)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីជាការចាប់អារម្មណ៍នោះ ក្រៅពីវត្តមានតារាល្បីៗចូលរួម ងាកមកមើលគ្រឿងពេជ្រ ដែលទឹម រដ្ឋា ចំណាយសម្រាប់ពាក់ក្នុងថ្ងៃ មង្គលការរបស់ខ្លួន មានតម្លៃរហូតដល់ទៅ២០ម៉ឺន ដុល្លារ​ឯណោះ​ មហាជន ដឹង​ហើយ​ពិត​ជា​ញាក់​សាច់​ខ្លាំង​ណាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment