ព្រហ្មលិខិត​ឥតមេត្តា! ទាំង​ម្ដាយ​ទាំង​កូន! កើត​មក​ក្រ​ តស៊ូ​រៀន​សូត្រ​ ក្លាយ​ជា​គ្រូ​បង្រៀន​ មាន​ជីវភាព​ធូរធារ​ហើយ​ បែរ​ជា​មក​ជួប​រឿង​បែប​នេះ​ ដោយសារតែ…

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នក​គ្រូ​បង្រៀន​ម្នាក់ នៅ​ខេត្ត​ព្រៃវែង បាន​បាត់បង់​ជីវិត ទាំងម្ដាយ និងកូន ដោយសារ​តែឆ្លងទន្លេមិនរួចនោះ ជាហេតុធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ បងប្អូន មាន​សេចក្ដី​សោកសង្រេង​ជា​ពន់ពេក។

ជាក់ស្ដែង គណនីហ្វេសប៊ុកឈ្មោះ Chhun Sophorn បានបង្ហោះរូបថតអ្នកគ្រូជាច្រើនសន្លឹក ហើយពោលពាក្យទាំងសោកសៅថា «ក្នុងនាមជាមិត្តរួមជំនាន់ រៀនជាមួយគ្នាដើរលេងជុំគ្នា គ្នាពិតជារ,,,ន្ធ,,ត់ចិត្តណាស់ពេលទទួលបានដំណឹងថា ស,,ម្លា,,ញ់ស្លា,,ប់​ Toun Srey Nich​ ដោយសារស,ម្រា,,,លកូនមិនកើត គ្នាសូមបួងសួងឲ្យ​វិញ្ញាណក្ខន្ធ សម្លាញ់ បានទៅកាន់ទីឋានបរមសុខ ហើយសម្លាញ់កើតជាតិណាៗ សូមឲ្យបានអាយុវែង»។

ជាមួយគ្នានេះ ទំព័រហ្វេសប៊ុក «សាខាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តកំពង់ចាម» បានចូលរួមរំលែកទុក្ខដែរថា «គណ:គ្រប់គ្រង បុគ្គលិក មន្រ្តីរាជការ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ​សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃស,,ពអ្នកគ្រូ Toun Srey Nich អតីតនិស្សិតជីវវិទ្យានៅសាខាខេត្តកំពង់ចាម ដែលបានទទួលមរ,,ណភាពដោយបញ្ហាឆ្លងទន្លេ។ ​
សូមបួងសួងឪ្យ​វិញ្ញាណក្ខន្ធ​អ្នកគ្រូ ទៅកាន់ទីស្ថានបុរមសុខ»។

បន្ថែមលើនេះ មីងរបស់ជ,,នរង,,,គ្រោះ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Toun Sreyny» បានរៀបរាប់ថា «ក្មួយមីងស្អាត​ ឆ្លាត​ពូកែ​ មីងសោកស្ដាយណាស់ក្មួយ មិនគួរអោយជឿទេ​ បើជាតិក្រោយមានពិតសុំអោយក្មួយមានអាយុវែងកុំអាយុខ្លីដូចជាតិនេះទៀតក្មួយ​សម្លាញ់»។

ដោយឡែក នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មីងរបស់ជ,,នរង,,,គ្រោះ បានបង្ហោះរូបថតជាច្រើនសន្លឹក រៀបរាប់ពីប្រវត្តិតស៊ូរបស់ក្មួយថា «ព្រោះតែកើតមកក្រក្នុងគ្រួសារកសិករ​ពាក្យ​ទូន្មាន​របស់យាយតាកូន ត្រូវខិតខំរៀនសូត្រអោយមានចំណេះជាប់ខ្លួន ទើបកូនមិនលំបាកដូចតាយាយ​ក្មួយតស៊ូរៀនរហូតបានក្លាយជាគ្រូបង្រៀនម្នាក់ ពេលនេះក្មួយបានជោគជ័យ ហើយក្មួយបានធូរធាហើយហេតុអ្វីក៏​ព្រហ្មលិខិត​បំបែក​ក្មួយចេញពីយាយតា​ ម្ដាយ​ ពូមីងលឿនបែបនេះ»៕

Related posts

Leave a Comment