កតញ្ញូ​ណាស់! ម្ដាយ​បាន​ធូរ ត្រឡប់​មក​ផ្ទះ​វិញ, ឪពុក​ខ្សោយកម្លាំង​ ពូម៉ៅ ​អាច​ធ្វើ​រឿង​នេះ​បាន​ទៀត ហើយ​ប្រាប់​យ៉ាង​ខ្លី​ថា…

ប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា ក្រោយពី​លែងលះ​ជាមួយ​អតីត​ភរិយា អ្នកស្រី ទ្រី ដាណា ​រួចមក ពូ​ម៉ៅ បានរស់នៅ ប្រើ​ជីវិត​យ៉ាង​សាមញ្ញ ពោរពេញ​ដោយ​ក្ដី​សុខ ដោយពេល​ខ្លះ​ឃើញ​លោក ជិះ​ម៉ូតូ ដើរហើរ​ធម្មតា បើ​ទោះ​បច្ចុប្បន្ន លោក​នៅតែមាន​ឡាន​ទំនើប​ជិះ​ក៏ដោយចុះ​។​

ងាក​មក​ការហូបចុក​វិញ​ក៏​សាមញ្ញ​ដែរ ដោយ​ធ្លាប់​តែមាន​គេ​ធ្វើ​ម្ហូប​ឲ្យ​ស្រាប់ៗ ម្ហូប​ពាសពេញ​តុ តែ​ពេល​រស់នៅ​ក្នុង​ជីវិត​ជា​ពោះម៉ាយ​នោះ​វិញ ពេលខ្លះ​ក៏​ធ្វើ​ម្ហូប​ខ្លួនឯង ហើយ​ពេលខ្លះ​ក៏​ម្ដាយ​ជាទី​ស្រឡាញ់​ធ្វើ​ម្ហូប​ឲ្យ​ហូប​យ៉ាង​ឈ្ងុយឆ្ងាញ់។

និយាយដល់ម្ដាយវិញ កន្លងមក បើទោះអតីតភរិយាយល់យ៉ាងណាក៏ដោយ តែសម្រាប់ពូម៉ៅ ជាកូន ពិតជាមានក្ដីស្រឡាញ់ចំពោះអ្នកមានគុណរូបនេះខ្លាំងណាស់ ដោយតែងតែពោលពាក្យសរសើរមិនដាច់ពីមាត់ ធ្វើឲ្យអ្នកគាំទ្រពិតជា​ស្ញប់ស្ញែង​ចំពោះទឹកចិត្ត និងការដឹងគុណរបស់ពូម៉ៅខ្លាំងណាស់។

ដោយឡែក ក្នុងឱកចូលឆ្នាំចិនកាលពីប៉ុន្មានថ្ងៃមុននោះ គេគ្រប់គ្នាដើរលេងសប្បាយ ពូម៉ៅ វិញ មិនបានដើរទៅណាឡើយ ដោយជាប់កំដរម្ដាយនៅពេទ្យ។ នៅ​ពេលនេះ សុខភាពម្ដាយរបស់ពូម៉ៅ បានល្អប្រសើរហើយ​ កំពុងសម្រាក​នៅផ្ទះ ​ក្រោយ ​ធ្លាយ​ក្រពះ ត្រូវ​វះ,,កាត់នោះ។

ងាកមកឪពុកវិញ ពូម៉ៅ ក៏មានក្ដីស្រឡាញ់ជាខ្លាំង ដូចគ្នា ហើយថ្មីៗកន្លងទៅ លោកទើបតែរំលឹកពី​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​របស់ឪពុក។ ពេលនេះ ទាំងឪពុក ទាំងម្ដាយរបស់លោក មានសភាពចាស់ ទ្រុឌទ្រោម​ដូចគ្នា ហើយក្នុងនាមជាកូនល្អលោក និងបងប្អូនផ្សេងទៀត បានមើលថែពួកគាត់យ៉ាងល្អ និងយកចិត្តទុកដាក់។

ជាក់ស្ដែង ថ្មីៗនេះ ឪពុករបស់លោកចាស់​ទ្រុឌទ្រោម​ ខ្សោយកម្លាំង, ពូម៉ៅ មិនមែនជាគ្រូពេទ្យអីទេ តែលោក អាចចាក់ថ្នាំសម្រាប់ឪពុកបានថែមទៀតផង។ បង្ហោះភ្ជាប់ជាមួយរូបថតចាក់ថ្នាំឲ្យឪពុក ពូម៉ៅ ពោលពាក្យថា «មិនមែនពេទ្យទេ តែអាចចាក់ថ្នាំអោយប៉ាបាន​ ថ្នាំ​កម្លាំង»៕

Related posts

Leave a Comment