មិននឹកស្មាន! ក្រោយ​ល្បី​ថា ប្ដី​តារា​ថៃ ឈុំភូ​អារីយ៉ា មាន​ស្រី​ក្មេង​ជា​សិស្ស​សាលា​, ខាត់ សុឃីម ពោល​ពាក្យ​ថា បើសិន​…

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ អ្នកគាំទ្រតារាថៃ នៅកម្ពុជា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយលេចឮដំណឹង​ពាក្យ​ចចាមអារ៉ាម​ថា ស្វាមីរបស់តារាថៃដ៏ល្បី ឈុំភូ​អារីយ៉ា មានស្រីក្រៅជាសិស្សសាលា នោះ។

ជាក់ស្ដែង ទំព័រហ្វេសប៊ុក «Beautiful face shop» បានបង្ហោះរូបថតតារាថៃខាងលើ ជាច្រើនសន្លឹក ហើយរៀបរាប់ដូច្នេះថា «ប្តី Idol ជម្ភូ សង្សយ័ថា មានចិញ្ចឹមស្រីក្មេង ជាសិស្សសាលា ជួលផ្ទះអោយនៅ ហួងហែងស្រលាញ់ស្រីក្មេងខ្លាំង អោយអង្គរក្សតាមមើលថែ ស្អាត​ ឆ្លាតពូកែ​ មាន​ ហាយសូរ​ ក្នុងសង្គមប្រទេសថៃ​ សួរថា ប្រទេសថៃអ្នកណាមិនស្គាល់​ ឈុំភូ​អារីយ៉ា​ នៅតែប្តីក្ប,,ត់​ ចឹងបានថា​សម្រស់​ ពូកែយកចិត្ត​ ល្អគ្រប់១០​ បើគេចង់ក្ប,,,ត់គេនៅតែក្បត់​

ខំរកលុយថែសម្រស់ទៅ​ រឹងមាំហិរញ្ញវត្ថុដោយខ្លួនឯង​ នៅថ្ងៃដែលគេចោលអ្នក​ អ្នកនឹងមិន​ហេលហាល​ មិនភ័យខ្លាចដាច់ពោះស្លា,,,ប់​ ទោះសម្រស់មិនបានជួយអោយប្តីមិនក្ប,,,ត់​ តែសម្រស់ជួយអោយអ្នករកប្តីថ្មីបាន១ទៀត​ដែរ»។

ក្រោយទទួលបានដំណឹងនេះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានលើកឡើងថា «((ពិត ឬមិនពិតមិនទាន់ដឹងច្បាស់នៅឡើយទេ តែបើសិនជាពិតវិញនោះ អាណិតប្រពន្ធកូនណាស់ )
នេះជាភាព អាត្មានិយម​របស់(មនុស្សប្រុស១ចំនួនធំ)មិនបានគិត ឬ ក្រែងចិត្តប្រពន្ធកូនទេ គិតថា គ្រាន់តែជារឿងធម្មតារបស់មនុស្សប្រុស គេក៏អ៊ីចឹងដែរ!

ស្អប់អាពាក្យ យីអូន ដើរសួរគេមើលតើ ប្រុសណា អត់ខូច ? ខ្ញុំ ខឹងស្អប់បំផុត (គួរតែខ្មាស មនុស្សដូចគ្នា គេជាស្រីបង្កើតកូន រក្សា តម្លៃគ្រួសារ មើលថែ ផ្តល់កិត្តិយសអោយប្តី ម៉េចគេចេះស្មោះត្រង់បាន ចុះខ្លួនឯង ម៉េចក៏ស្ពាយ រឿងដែល អាម៉ាស អ៊ីចឹង ? (រឹងប៉ឹងឡើង ដើម្បីកូន ៗ IDOl )»។

តាមរយៈនេះ មានការវែកញែកជាច្រើន ក្នុងនោះ អ្នកខ្លះលើកឡើងថា «ស្អាត ឆ្លាត មាន តែចាស់=0ស្រីក្រោយក្មេង=100​ ត្រូវដឹងមនុស្សប្រុស រកតែស្រីក្មេង ទេ​ មនុស្សប្រុសកាន់តែចាស់ កាន់តែមាន កាន់តែមិនចេះស្កប់, ឃើញព័ត៌មានថៃគេមិនទាន់ confirm ទេ គ្រាន់តែសង្ស័យខ្មែរឯងវិញច្បាស់ដូចថ្ងៃ, ព័ត៌មាន​ថៃគេគ្រាន់តែសរសេរថា ខាងប្រុសLike គ្រប់រូបសោះ យកមកសរសេរហួសពីការពិត»៕

Related posts

Leave a Comment