យំតាមហើយ នៅស្វាយរៀងយើងហ្នឹង! ថ្ងៃ​​​យក​សញ្ញាបត្រ, ឪពុក​ម្តាយ​មក​​ទទួល​​ជំនួស​កូន , មហាជន​ឃើញ​ហើយ ស្រក់​ទឹកភ្នែក ស្ទើរ​គ្រប់គ្នា​ ព្រោះ​ថា…

ស្វាយរៀង​ ៖ ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​, លោកគ្រូ អ្នកគ្រូ និង និស្សិត​មួយ​ចំនួន​ បាន​សម្រក់​ទឹកភ្នែក​ស្ទើរ​គ្រប់​គ្នា ក្រោយ​​​ឃើញ​ទិដ្ឋភាព ​ឪពុក​ម្តាយ​មក​ទទួល​សញ្ញាបត្រ​ជំនួស​កូនប្រុស​របស់​ខ្លួន​ ជា​សិស្ស​ពូកែ​ ដែល​បាន​បាត់បង់​ជីវិត​នោះ។​

ជាក់ស្ដែង, ​គណនី​ហ្វេ​ស​ប៊ុក​ឈ្មោះ Sam Thavy បាន​សរសេរ​រៀបរាប់​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា​ឆ្នាំ ២០២៣ ​បង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​វា​ជា​អារម្មណ៍​ខ្លោចផ្សា​សោកសង្រេង​បំផុត ​ប្រសិនបើ​អ្នក​ទាំងអស់គ្នា​នៅក្នុង​ហេ,,តុការណ៍​មួយ​នេះ គឺ​នៅ​ពេល​ដែល​ឪពុក​ម្តាយ និស្សិត និង​ជា​យុវជន​ស្ម័គ្រចិត្ត​អង្គ​រ​សង្ក្រាន្ត​ឈរជើង​នៅ​គោលដៅ​លានជល់ដំរី​មក​ទទួល​សញ្ញាបត្រ​រប​ស់​កូនប្រុស​ជាទី​ស្រឡាញ់។

ជា​និស្សិត​ ដែល​រៀន​ពូកែ​ចំណាត់ថ្នាក់​លេខ ១​ថ្នាក់​គណិតវិទ្យា ស្លូតបូត តស៊ូ​រៀន​សូត្រ​ទោះបី​ជីវភាព​លំបាក​យ៉ាង​ណាក្តី​។ ជាតិ​នេះ​ស​ន្ធា​អាយុ​ខ្លី​ចាកចេញ​ទៅ​ដោយ​បន្សល់ទុក​នូវ​អំពើ​ល្អជា​ច្រើន ជាតិ​ក្រោយ​សូម​ប្អូន​អាយុ​វែង។

ថ្នាក់ដឹកនាំ លោកគ្រូ​អ្នកគ្រូ គ្រប់គ្នា​ស្រក់​ទឹកភ្នែក ខ្ញុំ​នឹក​គ្រប់​អនុស្សាវរីយ៍ ​ដែល​ដឹកនាំ ​និង​រួម​ការងារ​ជាមួយ​ស​ន្ធា​មិន​ថា ​ការងារ​សង្ក្រាន្ត ឬ​ការងារ​នៅ​សាកលវិទ្យាល័យ​ស្វាយរៀង​។ ធា​អើយ​។ កូន​អើយ​គេ​មក​ទទួល​ទាំងអស់​បាត់​តែ​កូន​ម៉ែ។ កូន​អើយ​ម៉ែ​មក​ទទួល​សញ្ញាបត្រ​ឲ្យ​កូន​ហើយ។ ម៉ែ​ នឹង​យកទៅ​ធ្វើបុណ្យ​ដាក់​វា​ឲ្យ​កូន ធា​អើយ​!

ជាមួយគ្នានេះ ​គណនី​ហ្វេសប៊ុក​មួយទៀត ឈ្មោះ « Sovann Sok» ​បាន​សរសេរ​​​រៀបរាប់​យ៉ាង​រំជួលចិត្ត​ដែរ​ថា «អនិច្ចា​សង្ខារ​មិន​ទៀង​។ អ្នកមានគុណ​ទាំង​ទ្វេ​​តស៊ូ​អោយ​កូន​បាន​រៀន​ចប់​ដោយ​ជោគជ័យ ប៉ុន្តែ មច្ចុរាជ​បាន​មក​យក​ជីវិត​កូន​មុន​ថ្ងៃ​ទទួល​សញ្ញាបត្រ ទុក​អោយ​ឪពុកម្តាយ​ទួញ​យំ​ស្រណោះ​កូន​ពន់ពេក​។ ទំនួញ​ម្ដាយ ​៖ កូន​អើយ ម៉ែ​មក​ទទួល​សញ្ញាបត្រ​ជូន​កូន​ហើយ​!»៕

Related posts

Leave a Comment