ខ្លាច​ហើយ​រាង​ហើយ! អេដមីន ជីងចក់ ​ប្រាប់​ថា មួយ​ជីវិត​នេះ​ មិន​ខ្លាច​មេឃ មិន​ខ្លាច​ដី បែរ​ជា​មក​​​ខ្លាច​ជាង​គេ​គឺ…

គេ​នៅ​ចាំ​បាន​ថា ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​កូនក្រមុំឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ក្រោយ​រៀបការ​ ពួកគេ​តែងតែមានជ,ម្លោះ​ជាមួយគ្នា​កក្រើក​អស់​បណ្ដាញ​សង្គម​ជា​ញឹកញាប់ ហើយ​ត្រូវ​គេ​គិត​ថា ពួកគេ​នឹង​មិន​អាច​ជានា​​ឡើង​វិញ​នោះ​ឡើយ។ តែ​ជា​រឿយៗ​នៅ​តែ​អាច​ត្រូវ​គ្នា​វិញ​ដដែល។

ជាក់ស្ដែង​ថ្មីៗ​នេះ ពូ​ចក់​ ត្រូវ​ដេរ​៥​ថ្នេរ​ដោយសារ​តែ​ប្រពន្ធប្រើទូរសព្ទវា,យ។ នៅ​ពេល​នោះ ពូចក់​បញ្ជាក់​ថា ខ្លួន​បាន​លះបង់​កិត្តិយស​ ដើម្បី​ប្ដូរ​យក​ការ​ស្រឡាញ់ សុទ្ធចិត្ត​ឲ្យ​គេ​ប្រមា..ថដូច​ជា​​សត្វ។ អញ្ចឹង​ការ​លះបង់​របស់​លោក​អស់​ហើយ មាន​តែ​ប៉ុណ្ណឹង ហើយ​លើក​នេះ​មិន​ដឹង​ថា​ត្រូវ​លះបង់​អី​ទៀត។

ក្រោយ​បញ្ជាក់​បែប​នេះ​រួចមកស្រាប់តែ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពូចក់បានបង្ហោះរូបថតរំលឹកខួប​អាពាហ៍ពិពាហ៍​រយៈពេល​១ឆ្នាំជាមួយអ្នកនាងផល្លានៅRosewood Phnom Penh. ភ្ជាប់​ជាមួយសារថា «(11-11-2021 11-11-2022) One Year Anniversary»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «365ថ្ងៃ វាជាគម្រប់១ឆ្នាំគត់នៃការរៀបការរបស់ពូ»។

បន្ថែមលើនេះ ក្រោយល្បីរឿងគេយកលុយ១ពាន់ដុល្លារជួលគេសម្លា,,ប់ប្ដីនោះ ស្រាប់តែនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ, ពូចក់ បានបង្ហោះសារប្រាប់ទៅប្រពន្ធខ្លួនថា «ប្រពន្ធ​សម្លាញ់​មានរឿងអីនិយាយគ្នាបាន! 5ថ្នេរអត់បញ្ហា​​ តែកុំចំណាយលុយ1000$ ប្ដីបារម្ភណាស់ PL»។

ដោយឡែកនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ពូចក់ បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធភរិយាទៀតថា «មួយជីវិតពូនេះ មិនខ្លាចមេឃ មិនខ្លាចដី ហែងចង់អាត្នោត អាជាំណាក៏ដោយហក់មក! តែពូខ្លាចជាងគេគឺ ប្រពន្ធ។ ក្រោយមក ពូចក់ បញ្ជាក់ក្នុងខំមិនទៀតថា «ពីមុនរាងយ៉ាប់បន្តិច ១៣ហោះអត់គេច….បែក»៕

Related posts

Leave a Comment