និយាយដល់ឈ្មោះពិធីការិនីដ៏ឆ្នើម អ្នកនាង ចាន់ កែវនិមល ប្រិយមិត្តច្បាស់ជាស្គាល់ជឿជាក់មិនខាន ដោយសារតែកេរ្ដិ៍ឈ្មោះល្បីរន្ទឺ របស់អ្នកនាង តាមរយៈការនិយាយស្ដីប្រកបដោយសំនួនវោហាស័ព្ទ ស្ដាប់ទៅ ពីរោះពិសា ទាក់ចិត្តមហាជន។
សតម្ថភាពដ៏គួរឲ្យស្ងើចសរសើរនេះហើយ បានធ្វើឲ្យពិធីការិនីរូបនេះ ទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ហើយកំពុងជោគជ័យលើវិថីមួយនេះផងដែរ។ ទោះយ៉ាងណា នៅពីក្រោយភាពជោគជ័យរបស់អ្នកនាង ប្រិយមិត្តទំនងជាមិនដឹងឡើយថា ពីមុនរូបនាងធ្វើអ្វីនោះ។
យោងតាមប្រភព ពីទំព័រហ្វេសប៊ុកឈ្មោះ «គាំទ្រ តារាខ្មែរ» បានបង្ហោះរូបថតពិធីការិនីរូបនេះ អមដោយសារទម្លាយថា «ពិធីការិនី ដ៏ឆ្នើមមួយរូប គឺ អ្នកនាង កែវ ចាន់និមល ពុកម៉ែបងប្អូនប្រាកដជាបានស្គាល់ និងបានឃើញពីសមត្ថភាព និងទេពកោសល្យនៃការធ្វើពិធីកររួចមកហើយ។
ប៉ុន្តែអ្វីដែលពុកម៉ែបងប្អូនមិនទាន់បានដឹងនោះ គឺការនៅពីក្រោយភាពជោគជ័យរបស់គាត់ កាលពីមុន ការពិតអ្នកនាង ជាសាស្ត្រាចារ្យគ្រូបង្រៀនដ៏ឆ្នើមមួយរូប
ទើបធ្វើឲ្យការធ្វើពិធីការិនីនាពេលបច្ចុប្បន្ននេះ សង្កេតឃើញថា ថ្វីមាត់ដ៏មុតស្រួច កួចចិត្តអ្នកស្តាប់ឲ្យចង់ស្តាប់សំឡេង ព្រមទាំងការរៀបរៀងពាក្យនិយាយអាចថា ១០០ភាគ»។
ទោះយ៉ាងណា ក្រោយពេលសម្រាលកូន ហើយជិតចូលធ្វើការវិញនោះ ស្រាប់តែពិធីការិនីដ៏ពូកែនិយាយរូបនេះ បែរជាបង្ហោះសារអមដោយស្ទីកឃ័រអស់សំណើចនៅថ្ងៃទី១ ខែកុម្ភៈថា «ជិតចូលធ្វើការវិញដូចភ័យភ័យ ខ្លាចលែងចេះនិយាយ»៕