តាំងពីមុន និងក្រោយពេល ក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤, កំលោះតូច លីម តិចម៉េង បានរំលេចនូវចំណុចល្អរបស់ខ្លួនជាច្រើន ធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តជាបន្តបន្ទាប់។
ជាក់ស្ដែង ក្នុងការបង្ហាញវត្តមានលើឆាកCambodian Idol លីម តិចម៉េង បានរំលឹកពីប្រវត្តិរបស់ខ្លួនជាក្មេងឃ្វាលគោ ហើយក្រោយមកក៏លើកយករឿងគ្រួសារ មកនិយាយ ដើម្បីឆ្លើយតបទៅនឹងការសួរនាំមួយចំនួនពីអ្នកគាំទ្រនោះ។
ក្រោយមកទៀត តារាចម្រៀងពន្លកថ្មីល្បីឈ្មោះយ៉ាងលឿនរូបនេះ បានប្រកាសជំហរទុកជាមុនថា ទោះខ្លួនធ្លាក់ ឬជាប់ ក៏ខ្លួននៅតែដដែល ហើយថែមទាំងអំពាវនាវឲ្យហ្វេនខ្លួន ជួយគាំទ្រដល់អ្នកសិល្បៈផ្សេងផងដែរ។ អ្វី ដែលកាន់តែពិសេសទៀតនោះ លីម តិចម៉េង បានកែប្រែហ្វេនរបស់BTSឲ្យមកស្រឡាញ់ខ្លួន និងយំពេញឆាកទៀតផង ក្រោយពីមានបញ្ហាមួយចំនួនកន្លងមកនោះ។
ក្រឡេកមើលមើលនៅវគ្គផ្ដាច់ព្រ័ត្រឯណោះវិញ លីម តិចម៉េង ទទួលបានការគាំទ្រ ស្រែកហ៊ោពេញស្ទូឌីយោ ហើយមានអ្នកគាំទ្រ ជាច្រើន បានយកបាច់ផ្កាមកជូនលោកជាបន្តបន្ទាប់ ទទួលសឹងមិនអស់ទៀតផង។ លើសពីនេះ នៅយប់ក្លាយជាម្ចាស់ពាននោះ លីម តិចម៉េង ហូបបាយខ្ចប់ស្លឹកឈូកកាដូម្ដាយ និងបានថតជាមួយអ្នកគាំទ្រ រហូតដល់ម៉ោង៥ភ្លឺថែមទៀតផង។
ក្រោយក្លាយជាម្ចាស់ពាន, លីម តិចម៉េង បានប្រកាសជំហរមិនភ្លេចអ្នកមានគុណរបស់ខ្លួននោះឡើយ ហើយក្រោយពីប្រកាសមិនបានប៉ុន្មានផង រូបគេ ក៏បានធ្វើតាមការសន្យា ថែមទាំងយកពានទៅដាក់មុខរូបថត អ្នកធ្លាប់ជួយជ្រោមជ្រែងខ្លួន ដែលបា,ត់បង់ជីវិតនោះទៀតផង។
ក្រោយៗមកទៀត លីម តិចម៉េង បានបង្ហាញវត្តមានលើឆាកតន្ត្រីធំៗជាញឹកញាប់ រហូតត្រូវអ្នកគាំទ្រ ជានារីថើបជាបន្តបន្ទាប់បង្ហោះល្បីពេញបណ្ដាញសង្គមទៀតផង។ ការប្រកាន់ចរិតល្អ ថ្លៃថ្នូរ គិតអ្នកដទៃ រួមនឹងចំណុចជាច្រើនខាងលើនេះ លីម តិចម៉េង ត្រូវបានអ្នកគាំទ្រមួយចំនួនហៅថា ជាបុរសគុណធម៌ថែមទៀតផង។
តាមរយៈការលើកឆាកញឹកញាប់ រកលុយបានជាបន្តបន្ទាប់នោះ ទីបំផុត តារាចម្រៀងពន្លកថ្មីល្បីឈ្មោះរូបនេះ បានសម្រេចទិញឡានជិះហើយ ទោះកន្លងមក លោកជាមនុស្សពុលឡានក៏ដោយចុះ។
អ្វី ដែលគួរឲ្យចាប់អារម្មណ៍នោះ ឡានរបស់លោក ដែលទើបនឹងទិញនេះ ថែមទាំងបំពាក់ស្លាកលេខយ៉ាងពិសេស ដោយដាក់ឈ្មោះថា «LT.MENG9»។ បង្ហោះភ្ជាប់ជាមួយរូបថតឈរមុខរថយន្តជាច្រើនសន្លឹក តិចម៉េង បានពោលពាក្យថា «សមាជិកថ្មី កាដូសម្រាប់ខ្លួនឯង ហេងៗ »។
ការបង្ហោះឲ្យស្គាល់លេខឡានខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់លោក មកចាំនៅកន្លែងឡានរបស់លោក ដោយនាំគ្នារោមឡើងជិតតែម្ដង។ ជាក់ស្ដែងគណនីទីកតុកមួយ ឈ្មោះ«Meng Lisa» បានបង្ហោះវីដេអូ ពីសកម្មភាពហ្វេនៗ រោមឡាន កំលោះតូច លីម តិចម៉េង អមដោយCaptionថា «ក្ដីសុខរបស់ idol ក៏ដូចជាក្ដី សុខរបស់ ហ្វេនៗ ដែរ រោមឡើងជិតឡានហើយ idol ពិតៗបស់គេយាយ@Lim Tichmeng (Jack) idol»។
នៅលើវីដេអូនោះ គណនីទីកតុកខាងលើ បានសរសេរថា «លទ្ធផលឲ្យហ្វេនស្គាល់ស្លាកលេខឡាអាយដល់, សកម្មភាពពិតៗរវាងឡានអាយដល និងហ្វេនៗ»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមទីកតុកមានការចាប់អារម្មណ៍ជាខ្លាំង នាំគ្នាចូលខំមិនព្រាតថា «នៅតែថ្ងៃរត់តាមឡានអាយដលទេ បើយ៉ាងៗនេះអី, មិនត្រឹមល្បីតែមនុស្សទេ សូម្បីឡានក៏ល្បីដែរ, រភើបជំនួសអាយដល, ចាំយូរហើយកាលបានមក, ក្បែរត្រឹមឡានក៏បានដែរ, អត់បានថតមួយម្ចាស់បានថតមួយឡានក៏អស់ចិត្ត, កំពូលហ្វេន»៕