កាត់​ចិត្ត​ទៅ! ថ្ងៃ​មង្គលការ ទឹម រដ្ឋា ​តារា​ល្បីៗ​ចូលរួម​ច្រើន ស្រាប់តែ ​ឆន សុវណ្ណរាជ បង្ហោះ​រូបថត​មួយ​នេះ ពោល​ពាក្យ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹក​ថា កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២១ កន្លងទៅនេះ​​​​ តារា​សម្ដែង​ទឹម រដ្ឋា បាន​បង្ហាញ​ពី​ទំនាក់ទំនង​លើកដំបូង​របស់​ខ្លួន ដែល​មាន​ភាព​យូរអង្វែង​រហូតដល់​រយៈ​ពេល​៥​ឆ្នាំ​នោះ ជាហេតុ​ធ្វើ​ឲ្យ​គាំទ្រ​របស់​នាង សម្ដែង​ការ​អបអរសាទរ។ ដូច្នេះ គិតមកដល់ពេលនេះ ពួកគេ បានទំនាក់ទំនងជាមួយគ្នារយៈពេល៦ឆ្នាំ ទម្រាំឈានដល់ថ្ងៃរៀបការនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលង​បាន​១ថ្ងៃ ពោល​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២១​​ ​កញ្ញា​ទឹម រដ្ឋា ​បាន​បង្ហោះ​សារ​មួយទៀត កាន់តែ​ពិសេស​ពិសាល​ជាង​​ពេលមុន​ទៅទៀត ដោយ​ម្ចាស់​ស្នេហ៍​របស់​ខ្លួន​បំពាក់​ចិញ្ចៀន​សុំ​រៀបការ ហើយ​នាង​ក៏​ទទួលយក​សំណើ​នេះ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលសំណើ​សុំរៀបការរួច កាលពី ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២២ តារាសម្តែង និងតារាបង្ហាញម៉ូត ទឹម រដ្ឋា បានប្រកាសថ្ងៃ ចូលរោងការ របស់ខ្លួន ជាផ្លូវការ ជាមួយបុរស សង្ហាម្នាក់ឈ្មោះ Jovany Antonio ដោយជូនដំណឹងថា «នាងខ្ញុំ និងអនាគតស្វាមី សូមជំរាបសួរ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំទាំងពីរ សូមជម្រាបជូនដល់ញាតិមិត្ត និងភ្ញៀវកត្តិយស ទាំងអស់គ្នា ជាដំណឹងឲ្យបានដឹងជាមុនសិនថា ខ្ញុំទាំងពីរ នឹងរៀបមង្គលការ នៅថ្ងៃទី25 26 ខែ3 / 2022 ចឹងសូមមេត្តាញាតិមិត្ត និងភ្ញៀវកត្តិយស ទាំងអស់ សូមរងចាំទទួលការអញ្ចើញពីខ្ញុំ ទាំងពីរ ដោយក្ដីគោរព ឆាប់ខាងមុខនេះផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចការគ្រោងទុក  នៅព្រឹក ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ កញ្ញា ទឹម រដ្ឋា បានចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការ ដោយកម្មវិធីជួបជុំ ពិសាភោជនាហារ ធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និតបាត និងពិព័រណ៍កោះពេជ្រ (អគារបារាំង ទល់មុខ បុរីវរជន) ខណៈកម្មវិធីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ធ្វើឡើងនៅឯ គេហដ្ឋានលេខ34, ផ្លូវM8, បុរី The Mekong Royal, (ផ្លូវជាតិលេខ 6A)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីជាការចាប់អារម្មណ៍នោះ ក្នុងពិធីមង្គលការបស់ ទឹម រដ្ឋា មានអ្នកសិល្បៈចូលរួមជច្រើនដូចជា ពិធីការិនី កញ្ញា ហ៊ិន ចាន់នីរ័ត្ន, តារាសម្តែង នី មុន្នីនាថ, តារាចម្រៀង ឆន សុវណ្ណរាជ, តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា, អ្នកនាង សុគន្ធ និសា,តារាសម្តែង សារ៉ាយ សក្ខណា, នាយ ព្រែក, តារាសម្តែង កញ្ញា ឈិន មុន្នីនាថ, តារាសម្តែង ចន ច័ន្ទលក្ខិណា, អ្នកនាង ឱក សុគន្ធកញ្ញា, តារាកំប្លែងជើងចាស់ ចាបចៀន, ពិធីករ ជា វណ្ណារិទ្ធ, Jimmy Meng, តារាប្រុស ឆឹម សក្កដា, តារាសម្តែង អ្នកនាង គឹម លីហ្សាអេនឌី រួមនឹងតារាល្បីៗជាច្រើនរូបទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកចាប់អារម្មណ៍ តារាចម្រៀង ឆន សុវណ្ណរាជ ពេលចូលរួមមង្គលការខាងលើ បានបង្ហោះរូបថត១សន្លឹក ហើយព្រលយពាក្យថា «ថ្ងៃនេះតួឯកស្រីក្នុងបទចាំទាំងត្រដររបស់ខ្ញុំចូលរោងការហើយ​ នៅឡើយតែតួប្រុស​ អបអរសារទរនិងសូមជូនពរប្អូនទាំងពីរក្នងថ្ងៃដ៏ពិសេសមួយនេះ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment