មន្ត្រីប៉ូលិសម្នាក់នៅរដ្ឋ Utah ភាគខាងលិចសហរដ្ឋអាមេរិកបានស្រឡាំងកាំងយ៉ាងខ្លាំងបន្ទាប់ពីបានឃើញអ្នកបើកបររថយន្តជាក្មេងដែលមានអាយុត្រឹម៥ឆ្នាំ។
ប៉ូលិសចរាចរណ៍រដ្ឋ Utah បាននិយាយថា ក្មេងប្រុសម្នាក់នេះបានប៉ូលិសថា គាត់បានចេញពីផ្ទះបន្ទាប់ពីមានជម្លោះជាមួយម្តាយរបស់គាត់ដែលមិនព្រមទិញឡាន Lamborghini ឲ្យគាត់។
ប៉ូលិសចរាចរណ៍រដ្ឋ Utah បានបង្ហោះ Twitter ថា “គាត់បានសម្រេចចិត្តថា គាត់នឹងជិះឡានទៅរដ្ឋកាលីហ្វ័រនីញ៉ាដើម្បីទិញដោយខ្លួនឯង។ គាត់ប្រហែលជាមិនអាចទិញបានទេព្រោះគាត់មានលុយតែ៣ដុល្លារប៉ុណ្ណោះនៅក្នុងខ្លួន”។
នៅក្នុងវីដេអូឃ្លីបដែលត្រូវបានចេញផ្សាយដោយនាយកដ្ឋាននេះបានបង្ហាញថា រថយន្ត SUV ដែលក្មេងប្រុសកំពុងបើកបរត្រូវបានគេមើលឃើញរេពេញផ្លូវខណៈមានរថយន្តធុនតូចនិងរថយន្តដឹកទំនិញផ្សេងទៀតកំពុងបើកបរឆ្លងកាត់ក្នុងល្បឿនដ៏លឿន។
ប៉ូលិសបាននិយាយថា ក្មេងប្រុសដែលមិនបង្ហាញអត្តសញ្ញាណរូបនេះបានបើកឡានប្រហែល៣ទៅ៥គីឡូម៉ែត្រចេញពីផ្ទះរបស់គាត់មុនពេលគាត់ត្រូវបានបញ្ឈប់ដោយប៉ូលិសហើយឪពុកម្តាយរបស់គាត់បានទាក់ទង។
ជាសំណាងល្អ គ្មាននរណាម្នាក់គ្រោះថ្នាក់ហើយគ្មានទ្រព្យសម្បត្តិណាត្រូវខូចខាតអំឡុងរឿងហេតុនេះទេ៕