លេង​ស្ទីល​ ឈុត​ពណ៌​ខ្មៅ មើល​ទៅ​ឃើញ​ស្អាត ហើយ​ក្មេង​អញ្ចឹង​ទេ​ តាម​ពិត​ឆ្នាំ​នេះ ខាត់ សុឃីម មាន​អាយុ​…

តារា​ពហុ​ជំនាញ អ្នកនាង ខាត់ សុ​ឃីម បាន​សម្រេចចិត្ត​ចូល​រោងការ​តាម​​​​​ប្រពៃណី ជាមួយ​ស្វាមី លោក អ៊ិន សុ​បញ្ញា ហៅ ផា​ណូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយគិតមកដល់ពេលនេះ​មាន​ ​​​រយៈពេល​​​១០​ឆ្នាំ​ មក​ហើយ។ ប៉ុន្តែ​ពួកគេ នៅតែ​រក្សា បាន​ភាព​ផ្អែមល្ហែម​ ដដែល។

ស្រប​ពេល​គ្រួសារ មាន​សុភមង្គល​នេះ​ដែរ, តារា​ប្រុស​ស្រី​មួយ​គូ​នេះ​, យីអ៊ុន​ហាក់​ឡើង​ខ្ពស់​ ដោយ​ចាប់ដៃគ្នា រកស៊ី​កាក់កប​ឡើង​ស្រឺត​ៗ​ដូច​ទឹក​ជន់​ខែវស្សា មាន​លុយ វិឡារ ឡាន និង​ជំនួញ​ធំៗ​ក្នុង​ដៃ​យ៉ាង​ច្រើន។

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២​ ជាថ្ងៃអាពាហ៍ពិពាហ៍របស់របស់ខ្លួន អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយស្វាមី ហើយពោលពាក្យថា «10មានប៉ុន្មានដង? ពួកយើងធ្វើបានម្តងហើយ ​ពេលវេលាដ៏សែនកក់ក្ដៅនិងមានសេក្ដីសុខបំផុតសំរាប់មនុស្សស្រីគឺ. នៅពេលដែលខ្លួនបានក្លាយទៅជាម្ដាយគេ ហើយថែមទាំងមានដៃគូជីវិតពូកែយល់ចិត្តនិងជួយទុក្ខធុរៈបំផុត ​ លោកប្ដីដែលជះភាពសង្ហារខ្លាំង គឺជាលោកប្ដីដែលមានទំនួលខុសត្រូវខ្ពស់បំផុតក្នុងគ្រួសារ …​happy my anniversary 12/12/12…12/12/22»។​

​តាមរយៈនេះ អ្នកគាំទ្រ បានចូលខំមិនជាច្រើន ក្នុងនោះ មានការលើកសរសើរពីរូបសម្រស់របស់ អ្នកនាង ខាត់ សុឃីម មើលទៅ ក្មេងជាងប្ដីរបស់ខ្លួនទៅទៀត បើទោះនាងមានអាយុបងប្ដីក៏ដោយចុះ។

ជាក់ស្ដែង កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើតរបស់ខ្លួនគម្រប់អាយុ៤៣ឆ្នាំនោះ, ខាត់ សុឃីម​ បានបង្ហោះរូបថតកាន់នំខេកប៉ុន្មានសន្លឹកមើលទៅឡើងក្មេងជាងវ័យ ហើយពោលពាក្យថា «02/02/1980 02/02/2023 Happy my birthday ​ Love my sweet story»។ តាមរយៈនេះ អ្នកគាំទ្រ ចាប់អារម្មណ៍ និងលាន់មាត់សរសើរជាខ្លាំង ព្រោះតារាស្រីរូបនេះ បានបញ្ចេញរូបថតលេងស្ទីលក្នុងឈុតពណ៌ខ្មៅយ៉ាងទាក់ទាញ មើលទៅសមតែអាយុក្រោម៤០ឆ្នាំនោះ៕

ឃើញ​ស្អាត ហើយ​ក្មេង​អញ្ចឹង​ទេ​ តាម​ពិត​ឆ្នាំ​នេះ ខាត់ សុឃីម មាន​អាយុ​ …ខួប​កំណើតឆ្នាំនេះ នាងប្រាប់ថា

Related posts

Leave a Comment