សើចរឹងពោះ! អ៊ែលលី​ បាក់​ធ្មេញ​ មុខ​ឡើង​សុភាព, អ្នក​នាង ផន សុផារី ​ពិបាក​ទទួល​យក​មុខ​មាត់​ថ្មី​ ក៏​ពោល​ពាក្យ​បែបនេះ ​ហ្វេនៗ​ចូល​ខំមិន​ព្រាត​ថា…

អតីត​តារា​កំប្លែង និង​អ្នកលេង​ល្ខោនបាសាក់​ល្បីឈ្មោះ អ្នកនាង ផន សុ​ផា​រី ក្រោយ​រៀបការ រហូតមកដល់​ពេលនេះ អ្នកនាង មានកូន​ចំនួន​២​នាក់ ក្នុងបន្ទុក ជាមួយនឹង​ការរស់នៅ​យ៉ាង​មាន​សុភមង្គល​។​

និយាយពីកូនរបស់អ្នកនាង ផន សុផារី ឈ្មោះ វណ្ណារ៉ា ហៅ អ៊ែលលី (Ellie)វិញ ត្រូវបានអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងក្នាញ់ខ្លាំងណាស់ ដោយសារតែកុមារីរូបនេះ ពូកែ សើច យំ លេងទឹកមុខ ក្រមិចក្រមើម គួរឲ្យស្រឡាញ់នោះ រហូតមានអ្នកខ្លះហៅនាងថា ជាស្ដេចមនុស្សទៀតផង។

ចំណែកឯកូនស្រីច្បងរបស់ អ្នកនាង ផន សុផារី កុមារី Bella វិញ ក៏ទទួលបានការចាប់អារម្មណ៍ពីមហាជនមិនស្ទើរនោះដែរ។ និយាយរួម ពួកគេទាំង២នាក់បងប្អូននេះ នៅវ័យកុមារភាពសោះ អាចចូលរួមចំណែកឲ្យមុខរបររកស៊ីរបស់អ្នកម្ដាយរីកចម្រើនពីមួយថ្ងៃទៅ១ថ្ងៃទៅហើយ តាមរយៈ​ភាពល្បីល្បាញរបស់ពួកគេ។

ដោយឡែក ថ្មីៗនេះ ស្រាប់តែអ៊ែលលី បាក់ធ្មេញ ហើយទាំងឪពុក និងអ្នកនាង ផន សុផារី ជាម្ដាយ បានបង្ហោះរូបថតកូន អមដោយសារដ៏គួរឲ្យចាប់អារម្មណ៍ដូចគ្នាថា «ដំណឹងស្វែងរកធ្មេញ
កាលពីថ្មីៗកន្លងមកនេះ កុមារី ស្រីលី បានជ្រុះបាត់ធ្មេញមួយកំណាត់ ឥឡូវនេះកំពុងតែប្រឈមនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ដោយសារតែម៉ាក់ និងប៉ារបស់ស្រីលី មិនទាន់ធ្វើចិត្តទទួលយកបាននៅមុខមាត់ថ្មីរបស់ស្រីលីនៅឡើយទេ»។

តាមរយៈនេះ ហ្វេនៗចាប់អារម្មណ៍ជាខ្លាំង ចូលទៅខំមិនព្រាត ទាំងអស់សំណើចថា «អត់ធ្មេញ១ចឹងទៅ ក៏នៅតែ Cute ​ តែមើលរូបហ្នឹងហើយខ្ញុំសើចគាំងជិតកន្លះម៉ោងហើយបង , Ellie ចង់អោយធ្មេញមានខ្យល់ចេញចូល, ធ្មេញចឹងកាន់តែ​​ច្រឡឺម​, ដល់ចឹងលែងសមនឹងចរិតបាត់, អូនយំឡើងបាត់ធ្មេញ…»៕

Related posts

Leave a Comment