យល់​អារម្មណ៍​១​នេះ​បាត់! Nikki Nikki ជួប ឱក សុគន្ធកញ្ញា​ លើក​ទី​២ ​ភ័យ​ញ័រដៃ​ ចង់យំ​ ​ដល់​តាមដាន​ទើប​ដឹង​ថា​ មក​ពី…(មានវីដេអូ)

ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលចាប់ផ្ដើមប្រឡូកសិល្បៈដំបូង​បញ្ចេញ​ស្ទាយ​លេងខ្លួនដូចមនុស្សប្រុសអញ្ចឹង តែក្រោយមក នាងក៏បានផ្ដាស់ប្ដូរការតុបងតែងខ្លួន ធ្វើឲ្យរូបសម្រស់​លេចធ្លោ​ងាយ​ឲ្យ​មហាជន​មាន​ការ​ចាប់អារម្មណ៍​ខ្លាំងណាស់។

ស្ទាយលេងខ្លួនកាន់តែប្រសើរទៀតនោះ ក្រោយពេលអ្នកនាងមានស្វាមី មានកូន ដោយបង្ហាញខ្លួនក្នុងកម្មវិធីណាមួយ ឃើញសម្លៀកបំពាក់ផ្លាស់ប្ដូរគ្រប់ម៉ូដ ហើយមើលទៅសុទ្ធតែស្រស់ស្អាត ធ្វើឲ្យសម្រស់របស់នាងកាន់តែលេចធ្លោតែម្ដង។

ទោះយ៉ាងណា ការលេងសម្លៀកបំពាក់របស់កំពូលតារាចម្រៀងរូបនេះ កម្រមានភាពស៊ិចស៊ីខ្លាំងណាស់ ហើយពេលទៅណាមកណា តែងតែមានអ្នកគាំទ្រសុំថតជានិច្ច ព្រោះតែក្ដីស្រឡាញ់ចំពោះកំពូលតារាចម្រៀង ដែលមាន​ចរិត​រួសរាយ​រាក់ទាក់​រូបនេះ។ ក្នុងនោះ ក្នុងចំណោម អ្នកគាំទ្ររបស់ ឱក សុគន្ធកញ្ញា ក៏មាន​តារា​ចម្រៀង​ដូចគ្នាផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀង​Original Song កញ្ញា Nikki Nikki បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពសុំតារាចម្រៀង ឱក សុគន្ធកញ្ញា ថត ជាមួយនឹងការពោលពាក្យថា «OMG! ខ្ញុំ បានជួបបង ឱក សុគន្ធកញ្ញា កាលពីយប់មិញ ដែលនេះ ជាការជួបលើកទី២ហើយ។ គាត់ពិតជាអស្ចារ្យណាស់, ស្អាត, ចេះបន្ទាបខ្លួន, legendary, ស្រឡាញ់បងខ្លាំងណាស់។ អរគុណចំពោះពាក្យសរសើរក្រុមរបស់នាងខ្ញុំ»។

នៅក្នុងវីដេអូនោះ គេឃើញ Nikki Nikki បានបង្ហាញអារម្មណ៍រំភើប ភ័យ ញ័រដៃ ញ័រជើង បែកញើសជោក ពេលបានជួបអាយដលក្នុងចិត្តជាលើកទី២នោះ ហើយអ្នកនាង ឱក សុគន្ធកញ្ញា វិញ ក៏បានបញ្ជាក់ និងបង្ហាញពីអារម្មណ៍រំភើបដូចគ្នា។

ចំពោះ​អារម្មណ៍​ភ័យ​ផង រំភើប​ផង រហូត​ចង់​យំ​នោះ ត្រូវ​បាន​កញ្ញា Nikki Nikki​ បញ្ជាក់​ក្នុង​វីដេអូ​ដែរ​ថា រយៈពេល​១៤ ឆ្នាំ លើវិស័យសិល្បៈ ​នាងបានជួប អ្នកនាង ឱក សុគន្ធកញ្ញា បាន ២ លើកតែប៉ុណ្ណោះ ​ហើយ​មូលហេតុ ដែល​នាងមានប្រតិកម្មដល់ថ្នាក់ចង់យំ​បែបនេះ ក៏ព្រោះតែអ្នកនាង ឱក សុគន្ធកញ្ញា ជាតារាចម្រៀងក្នុងដួងចិត្តរបស់នាង ដែលនាងបានច្រៀងចម្រៀងរបស់អ្នកនាង ឱក សុគន្ធកញ្ញា តាំងពីក្មេងមក។ ក្នុងនោះ Nikki Nikki​ ក៏បានយល់ពីអារម្មណ៍ នៅពេលហ្វេន សុំខ្លួនថតដូចគ្នា៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖


Related posts

Leave a Comment