គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១៧ ពេជ្រថៃ បានចូលរួមប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាល១ ដែលកាលនោះ រូបគេមានអាយុ១២ឆ្នាំ ហើយរហូតដល់ពេលនេះ មានអាយុ១៨ឆ្នាំហើយ។
ពេលចូលប្រឡងដំបូងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនាឆ្នាំ២០១៧នោះ ពេជ្រ ថៃ ពិតជាធ្វើឲ្យប្រជាជនកម្ពុជា មានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស តាមរយៈ ការនិយាយចាក់ទឹកមិនលិចបូករួមនឹងភាពកំប្លុកកំប្លែង ប្រកបដោយសុជីវធម៌ រហូតបោះឆ្នោតគាំទ្រជាប់ក្លាយជាម្ចាស់ពាន បើទោះសំឡេងរិះគន់មានច្រើន ទន្ទឹមនឹងការគាំទ្រក៏ដោយនោះ។
ស្របពេលអាជីពជាតារាចម្រៀង កំពុងកាប់កបនោះ, កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រ ក៏បានសរសើរចំពោះសមត្ថភាពរបស់ពេជ្រ ថៃ លើការរៀនសូត្រផងដែរ ក្រោយពីរូបគេ ប្រឡងជាប់បាននិទ្ទេសC ដូចទៅនឹងតារាចម្រៀង ចាន់ សុបញ្ញា ដែលស្ថិតក្នុងទ្រនំហង្សមាសដូចគ្នានោះ។
ដោយឡែក ថ្មីៗនេះ អ្នកគាំទ្រ បាននាំគ្នាសរសើរពីសំណាងរបស់តារាចម្រៀងមាឌល្អិតរូបនេះទៀត ក្រោយពីឃើញវីដេអូមួយ នៅក្នុងបណ្ដាញសង្គមទីកតុក ដោយនារីដ៏ស្រស់ស្អាតម្នាក់សុំរូបគេថតរូប ហើយថែមទាំងថើប ពេជ្រ ថៃ យ៉ាងស្និទ្ធស្នាលនោះ។
ក្រោយពីឃើញបែបនេះ ម្នាក់ៗលាន់មាត់សរសើរថា «ច្រណែនដល់ហើយ IdoIតូច, សំណាង មែនហើយថៃ, កុំទុកចិត្តមេឃទុកចិត្តផ្កាយភ្លៀងមិនគិតរដូវទេ, កុំកៀកពេក ពេជ្រ ថៃ មិនតូចទេណា, គេពេញវ័យហើយណាមិនមែនក្មេងទេ, ពេជ្រថៃអាយុជិត២០ហើយ ប្រយ័ត្នអាអូនហ្នឹងផង»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖