ច្រណែនដល់ហើយ! នៅ​ចាំ​ពួកគាត់​អត់? ក្រោយ​ភ្ជាប់​ពាក្យ ​កូន​កំលោះ​មើល​ថែ​កូន​ក្រមុំ​ដូច​ព្រះនាង​ តែ​អ្នកខ្លះ​យល់​ឃើញ​ថា…(មាន​វីដេអូ)

កាលពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០២៣កន្លងទៅនេះ, គូស្នេហ៍ ស្រឡាញ់ភេទដូចគ្នាមួយគូ​ បាន​សម្រេច​ចូល​រោង​ភ្ជាប់​ពាក្យជាមួយគ្នា ធ្វើឲ្យ​អ្នក​​​ប្រើប្រាស់​តាម​បណ្តាញសង្គម​ជាច្រើននាក់ ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជាខ្លាំង។

អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះត្រង់ថា កូនក្រមុំ មានមុខមាត់ស្អាតគួរឲ្យស្រឡាញ់, ខណៈកូនកំលោះ មានមុខមាត់មិនស្អាត ហើយមើលទៅចាស់ថែមទៀត។ តាមរយៈនេះហើយ ទើបមានការវែកញែកជាច្រើនចំពោះសេចក្ដីស្រឡាញ់របស់ពួកគេ ដោយអ្នកខ្លះថា ស្រឡាញ់ដោយសារលុយ, មុខមាត់​ស្អាតបាត​ ម៉េចទៅស្រឡាញ់ស្រីដូចជាដើម។

ទោះយ៉ាងណា ពេលនោះ នារីជាសាមីខ្លួនប្រើប្រាស់គណនីទីកតុកឈ្មោះ «Nika Nika» ប្រាប់ថា ​ធ្វើម៉េច បើ ព្រហ្មលិខិត កំណត់ឲ្យខ្លួនស្រលាញ់មនុស្សស្រីដូចគ្នា ហើយ​មិនដឹងកែចរិត ឲ្យមកស្រលាញ់ មនុស្សប្រុសវិញ យ៉ាងម៉េចទេ ហើយការស្រឡាញ់នេះ ដោយចិត្តនិងចិត្ត មិនមែនដោយសារលុយនោះឡើយ។

តាំងពីពេលនោះមក គេឃើញនារីខាងលើ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាតាមរយៈការបង្ហោះវីដេអូជាបន្តបន្ទាប់។ ទោះយ៉ាងណា ក្នុងចំណោមវីដេអូទាំងនោះ មានវីដេអូ១ ដែលទើបបង្ហោះនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គេឃើញខាងប្រុស មើលថែ​ដូចព្រះនាង បញ្ចុកចំណីខាងស្រី​យ៉ាង​យក​ចិត្តទុកដាក់។

ក្រោយឃើញវីដេអូនេះ អ្នកលេងបណ្ដាញសង្គមទីកតុកចូលទៅខំមិនព្រាត ក្នុងនោះមតិខ្លះ​លើកឡើងថា «ខ្ញុំមើលទៅដូចអ្នកបម្រើបង ឲ្យខ្ញុំសុំទោស ដែលខ្ញុំខំមិន, មើលទៅដូចអ្នកបម្រើ អត់ដូចគូស្នេហ៍ទេបង សុំទោស ដែលនិយាយអញ្ចឹង, ខ្ញុំអាណិតបងស្រី ឃើញសឹងគ្រប់វីដេអូ គ្រាន់តែបញ្ចុកគ្រប់ពេលអញ្ចឹង, ឲ្យមនុស្សចាស់បម្រើអញ្ចឹងអត់ខ្លាចបាបទេអូ»។

ផ្ទុយពីការយល់ឃើញខាងលើ មតិមួយចំនួនទៀត លើកឡើងថា «ក្ដីសុខណាស់បង, កុំខ្វល់សម្ដីគេអី, ក្ដីសុខមិនស្ថិតលើមាត់ និងភ្នែកអ្នកដទៃឡើយ ដឹងត្រឹមយើងមានក្ដីសុខ​បាន​ហើយ​បង»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ជាង​នេះ​ទៅ​ទៀត​នោះ, សូម​ទស្សនា​ វីដេអូ ខាង​ក្រោម​នេះ​ ៖ ​


Related posts