នៅមុនទៅប្រកួតលើសង្វៀន Thai Fight នោះ, កីឡាករ ព្រំ សំណាង បានបង្ហាញភាពជឿជាក់ និងប្តេជ្ញាថា នឹងធ្វើឱ្យបានល្អសម្រាប់ការប្រកួតដំបូងរបស់ខ្លួន ពេលត្រូវជួបកីឡាករជនជាតិអង់គ្លេស Thomas Capenter នោះ។
ដូចការប្ដេជ្ញាចិត្ត, ទីបំផុត ជាងកាត់សក់ដៃឯករូបនេះ បានយកឈ្នះកីឡាករជនជាតិអង់គ្លេស Thomas Capenter ត្រឹមទឹកទី១ប៉ុណ្ណោះ ក្នុងការប្រកួតកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយឈ្នះការប្រកួត កីឡាករគុនខ្មែរជម្រើសជាតិកម្ពុជារូបនេះ បានទទួលការសាទរ និងឧបត្ថម្ភជាបន្តបន្ទាប់។
បន្ថែមលើនេះ អ្វីជាការចាប់អារម្មណ៍នោះ ពេលប្រកួតឈ្នះ, ព្រំ សំណាង មានអ្នកគាំទ្រមួយចំនួន បានស្កាត់ទៅទស្សនា និងតាមគាំទ្រលោកដល់សង្វៀនThai Fight ហើយអ្នកខ្លះថែមទាំងបានសុំលោករូបជាមួយថែមទៀតផង។
ជាក់ស្ដែងនារីស្រស់ស្អាតម្នាក់ បានបង្ហោះរូបថតជាមួយនឹងកីឡាករ ព្រំ សំណាង ហើយពោលពាក្យថា «គុនខ្មែរពេញបេះដូង»។ បន្ថែមលើនេះ នាងបញ្ជាក់ក្នុងខំមិនថា «អត់បានឡាយ១យប់រវល់ទៅគាំទ្រគុនខ្មែរ»។
ក្រោយឃើញនារីជាStreamer រូបនេះ ថតជាមួយព្រំ សំណាង ហើយពោលពាក្យដូចខាងលើនោះ, អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ ចូលទៅខំមិនព្រាតថា «ច្រណែនហ៎ា, សមគ្នាណាស់, គុនខ្មែរដឹងតែល្បីហើយអូន, ចឹងតើបានពូណាងទាត់ដៃគូមួយៗច្បាស់ម៉េស ការពិតមាននារីក្លាហានទៅគាំទ្រសោះ»៕