លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន ត្រូវបានទទួលស្គាល់ថា ជាសហគ្រិនស្ត្រីម្នាក់ដ៏ជោគជ័យលើវិស័យជំនួញ ហើយក៏បានចូលរួមបង្កើតចំណូលដល់មនុស្សជាច្រើនក្នុងនាមជាដៃគូចែកចាយផលិតផល ផងដែរ។
ក្រៅពីការចូលរួមបង្កើតចំណូលដល់មនុស្សជាច្រើនហើយនោះ ស្រីអូន បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន តាមរយៈការចែកអំណោយ ការជួយចិញ្ចឹមក្មេងកំព្រា មនុស្សចាស់ជរា ជាដើម។
ចំណែកភាពជោគជ័យពាក់កណ្ដាលទៀតរបស់ ស្រីអូននោះ គឺសុភមង្គលគ្រួសារ ដោយបច្ចុប្បន្នស្រីអូន និងគ្រួសារព្យាយាមថែរក្សាចំណងរបស់ខ្លួនរហូតដល់ចាស់កោងខ្នងរៀងៗខ្លួន ហើយធ្វើជាគំរូតកូនតចៅ។
ងាកមកនិយាយពីរូបសម្រស់វិញ ស្រីអូន ក៏មានភាពលេចធ្លោផងដែរ ពិសេសសក់របស់អ្នកស្រី តែម្ដង ដោយមើលទៅពិតជាវែងខ្លាំងណាស់ ហើយវាក៏ជាផ្នែកមួយក្នុងការលក់សម្រស់របស់អ្នកស្រីផងដែរ។
ទោះយ៉ាងណា ថ្មីៗនេះ ស្រីអូន បានសម្រេចកាត់សក់នោះចោលហើយ ក្រោយពីខំថែរក្សាវាទុករយៈពេលចំនួន១៣ឆ្នាំនោះ។ ស្រីអូន បានបញ្ជាក់ កាលពីថ្ងៃទី២៦ ខែមីនា ដូច្នេះថា «កាត់សក់ហើយបងប្អូន 13ឆ្នាំមុន កាត់ខ្លីជាងហ្នឹងទៀត ម្យ៉ាងដែរតើ បងប្អូន»។
ក្រោយមក នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ត្រីចិត្តធម៌រូបនេះ បានបង្ហោះរូបថត ទើបកាត់សក់ខ្លី ហើយបញ្ជាក់បន្ថែមថា «កាត់សក់ខ្លីចឹងទៅ ដូចស្រឡះ បងប្អូន»។ ចំណែក នាយពែកមី ក៏បានបញ្ជាក់ជុំវិញ សក់របស់ស្រីអូន ផងដែរថា «ស្រីអូន កាត់សក់ ដែលខំរក្សាមកជាង10ឆ្នាំ ចាំមើលគាត់និយាយអីខ្លះ?»។
ចំពោះអ្នកគាំទ្រវិញ យល់ឃើញថា « វែងក៏ស្អាត ខ្លីក៏ស្អាត, កាន់តែស្អាតមេ, ស្រីអូនកាត់សក់ខ្លីចឹងសា្អតណាស់ ហើយមើលអត់ចង់ស្គាល់, ចែកាត់សក់អញ្ចឹងស្អាតប្លែក, កាត់សក់អញ្ចឹងមើលទៅក្មេងណាស់បងអើយ ឡើងគួរឲ្យស្រឡាញ់»។
ការសម្រេចកាត់សក់ខ្លីនេះ ក៏មានអ្នកគាំទ្រមួយចំនួនលើកជាសំណួរថាតើ ស្រីអូន មានការសោកស្ដាយឬទេ? ជាចម្លើយ ស្រីអូន បានបញ្ជាក់ដោយគ្មានស្ទាក់ស្ទើរថា មិនមានការសោកស្ដាយនោះទេ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូ ខាងខាងក្រោមនេះ ៖