ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលចាប់ផ្ដើមប្រឡូកសិល្បៈដំបូងបញ្ចេញស្ទាយលេងខ្លួនដូចមនុស្សប្រុសអញ្ចឹង តែក្រោយមក នាងក៏បានផ្ដាស់ប្ដូរការតុបងតែងខ្លួន ធ្វើឲ្យរូបសម្រស់លេចធ្លោងាយឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងណាស់។
ស្ទាយលេងខ្លួនកាន់តែប្រសើរទៀតនោះ ក្រោយពេលអ្នកនាងមានស្វាមី មានកូន ដោយបង្ហាញខ្លួនក្នុងកម្មវិធីណាមួយ ឃើញសម្លៀកបំពាក់ផ្លាស់ប្ដូរគ្រប់ម៉ូដ ហើយមើលទៅសុទ្ធតែស្រស់ស្អាត ធ្វើឲ្យសម្រស់របស់នាងកាន់តែលេចធ្លោតែម្ដង។
អ្វីជាការចាប់អារម្មណ៍ទៀតនោះ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ កំពូលតារាចម្រៀង ដែលធ្លាប់ជាទូសុឆន្ទៈរបស់ Coosea Crystal Youngរូបនេះ បានក្លាយជាទូតសុឆន្ទៈរបស់ ហាងពេជ្រ ដាណា ទ្រី ជាមួយការគ្រងឈុតរ៉ូបដ៏ចាំងផ្លេក រំលេចដោយគ្រឿងអលង្ការមានតម្លៃរាប់សែនដុល្លារ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក, អ្នកស្រី ទ្រី ដាណា បានប្រកាស និងប្រាប់ពីតម្លៃគ្រឿងពេជ្រ ដែលនៅលើខ្លួន អ្នកនាង ឱក សុគន្ធកញ្ញា ថា «ស្វាគមន៍ បង ឱក សុគន្ធកញ្ញា ជាទូតសុឆន្ទៈ ហាងពេជ្រ ដាណា ទ្រី ចាប់ពីថ្ងៃនេះទៅ
ឈុតពេជ្រធម្មជាតិ នៅលើខ្លួនគាត់ ច្នៃម៉ូដយ៉ាងពិសេស ពីហាងនាងខ្ញុំ ខ្សែក តម្លៃ 972,966.5$ខ្សែដៃ តម្លៃ 198,155.5$ ក្រវិលតម្លៃ 26,452$ ចិញ្ចៀនតម្លៃ 361,212$»។ ចំពោះគ្រឿងពេជ្រទាំងអស់នេះ សរុបជាទឹកប្រាក់រហូតដល់ទៅជាង១លានដុល្លារឯណោះ៕