ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកស្រី ទ្រី ដាណា បានរៀបចំកម្មវិធីទទួលស្វាគមន៍ទូតសុឆន្ទៈ ហាងពេជ្ររបស់ខ្លួនចំនួន៤រូប ក្រោមការចូលរួមពីតារាល្បីៗជាច្រើនដួង។
ទូតសុឆន្ទៈទាំង៤នាក់នោះរួមមាន កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, តារាចម្រៀង ពេជ្រ សោភា, តារាសម្ដែង ឈឹម សក្កដា និង លោក សេង មង្គល។ ក្នុងចំណោមពួកគេទាំង៤នាក់នេះ តារាចម្រៀង ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា បានបំពាក់គ្រឿងពេជ្រ១តួខ្លួនតម្លៃរាប់លានដុល្លារឯណោះ។
ជាក់ស្ដែង អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតតារាចម្រៀងឱក សុគន្ធកញ្ញា រំលេចដោយគ្រឿងពេជ្រជាច្រើនលើដងខ្លួន ហើយបញ្ជាក់ថា ««ស្វាគមន៍ បង ឱក សុគន្ធកញ្ញា ជាទូតសុឆន្ទៈ ហាងពេជ្រ ដាណា ទ្រី ចាប់ពីថ្ងៃនេះទៅឈុតពេជ្រធម្មជាតិ នៅលើខ្លួនគាត់ ច្នៃម៉ូដយ៉ាងពិសេស ពីហាងនាងខ្ញុំ ខ្សែក តម្លៃ 972,966.5$ខ្សែដៃ តម្លៃ 198,155.5$ ក្រវិលតម្លៃ 26,452$ ចិញ្ចៀនតម្លៃ 361,212$»។ ចំពោះគ្រឿងពេជ្ររៀបរាប់ខាងលើនេះ សរុបជាទឹកប្រាក់រហូតដល់ទៅជាង១លានដុល្លារ។ ដោយឡែក បើសរុបឈុតពេជ្រ ១តួខ្លួន រួមទាំងម្កុដនោះ មានតម្លៃជិត៤លានដុល្លារឯណោះ។
ដោយឡែក តារាចម្រៀង ពេជ្រ សោភា , អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតអមដោយគ្រឿងពេជ្រដូចគ្នា ហើយបញ្ជាក់ពីតម្លៃនីមួយៗថា «សូមស្វាគមន៍ បង ពេជ្រ សោភា ជា BA ហាងពេជ្រ ដាណា ទ្រី ជាមួយគ្រឿងអលង្ការ ច្នៃម៉ូដ យ៉ាងពិសេស
ខ្សែក ស្វារ៉េពេជ្រសុទ្ធធម្មជាតិ លើខ្លួនបង ពេជ្រ សោភា តម្លៃ 2,114,849.25$ ខ្សែដៃពេជ្រ តម្លៃ 700,475$ ចិញ្ចៀនតម្លៃ 171 349$»។ ចំពោះគ្រឿងពេជ្រនេះ សរុបជាទឹកប្រាក់ជិត៣លានដុល្លារឯណោះ៕