សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានសម្រាលកូន ប្រកបដោយសុវត្ថិភាព និងបានដាក់ឈ្មោះយ៉ាងពីរោះ ដោយកូនលោកជំទាវមានឈ្មោះថា Eam Sueir ហៅភីងភីង។
ក្រោយពេលសម្រាលកូនរួចភ្លាមៗនោះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះរូបថតជាច្រើនសន្លឹក ចេញពីមន្ទីរពេទ្យ អមដោយសារបែបនេះថា «នាងខ្ញុំ និង ក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ មន្ទីរពេទ្យសម្ភព អឃីដ (Orchid)
ពិសេស អ្នកគ្រូ វេជ្ជបណ្ឌិត ឯក ម៉េងលី និង សហការី ទាំងអស់ ដែលបានយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈ សីលធម៌ខ្ពស់ ក្នុងការសម្រាលកូនស្រី ស៊ូអឺ និង សូមអរគុណដល់ លោកតាលោកយាយ អ៊ំ ពូមីង បងប្អូន ទាំងអស់ ដែលបានជូនពរដល់នាងខ្ញុំ និង កូនស្រីនាងខ្ញុំ។ សូមជូនពរអោយអោយមន្ទីរពេទ្យ អឃីត ទទួលបានការគាំទ្រច្រើនពីអតិថិជន និង ជូនពរសូមសុខសប្បាយ សំណាងល្អ គ្រប់ក្រុមគ្រួសារ»។
ក្រោយសម្រាល រហូតមកដល់ពេលនេះ កូនរបស់ លោកជំទាវ ឧកញ៉ា វ័យក្មេងរូបនេះ មានអាយុប្រមាណ៧ខែហើយ ជាមួយនឹងមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រ ឃើញហើយ ទប់ចិត្តមិនសរសើរ មិនបាននោះឡើយ។ ចំពោះគ្រួសារលោកជំទាវវិញ រស់នៅកាន់តែមានសុភមង្គលថែមមួយកម្រិតទៀត។
ជាក់ស្ដែង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះរូបថតខ្លួន និងប្ដីកំពុងបីកូន ជាមួយនឹងទឹកមុខញញឹមញញែមទាំងអស់គ្នា អមដោយសារដូច្នេះ ថា «អូន ភីងភីង ជម្រាបសួរ លោកតាលោកយាយ អ៊ំ ពូមីង បងៗ ទាំងអស់គ្នា សូមមានសិរីសួស្ដីគ្រប់ក្រុមគ្រួសារ»។
នៅមិនទាន់អស់ទេ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោកជំទាវ បានបង្ហោះរូបថតកូនស្រីជាទីស្រឡាញ់ជាច្រើនសន្លឹកទៀត ហើយប្រាប់ថា «ចេះធ្វើតាមម៉ាក់ៗទៀតលោកគ្រឺតណាស់ ភីងភីង»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «កូនស្រីពៅ លោកជំទាវ គួរឲ្យខ្នាញ់ខ្លាំងណាស់, ស្អាតណាស់ចែស្អាតទាំងម៉ាក់ទាំងកូនម៉ងហើយ, គួរឲ្យខ្នាញ់ខ្លាំងណាស់ចែអើយ, ចែអើយចែ កូនចែស្អាតណាស់គួរអោយស្រឡាញ់, ចែខ្ញុំចង់ដាក់ពាក្យទៅមើលអូនភីងភីង
អត់យកប្រាក់ខែទេ»៕