មនុស្សប្រាំបីនាក់បានស្លាប់និងរាប់ពាន់នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺបន្ទាប់ពីការលេចធ្លាយឧស្ម័ននៅភាគខាងត្បូងប្រទេសឥណ្ឌា។
ការលេចធ្លាយនៅក្នុងទីក្រុង Visakhapatnam នៃរដ្ឋ Andhra Pradesh មួយនេះត្រូវបានគេរកឃើញនៅក្នុងរោងចក្រ LG Polymers។
គ្រូពេទ្យនិយាយថា មនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយអ្នកខ្លះក្រហាយភ្នែកនិងពិបាកដកដង្ហើម។
ក្រុមមន្ត្រីបាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល៣ទាបភ្លឺដែលប្រហែលជាបណ្តាលមកពីការធ្វេសប្រហែស។
គួរបញ្ជាក់ថា ការលេចធ្លាយនេះបានកើតឡើងនៅពេលដែលរោងចក្រនេះត្រូវបានបើកដំណើរការឡើងវិញជាលើកដំបូងចាប់តាំងពីថ្ងៃទី២៤ខែមីនាមកនៅពេលប្រទេសឥណ្ឌាដាក់វិធានការបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា៕